កីឡា
បឺត សង្ឃឹម អាចនឹងប៉ះ ធន់ ស៊ីហុង ម្ដងទៀតក្រោយមានការបង្ហោះឆ្លងឆ្លើយគ្នាលើហ្វេសបុក
តម្រុយនៃការប៉ះគ្នាជាថ្មីចាប់ផ្ដើមមានបណ្ដើរៗហើយក្រោយមានការបង្ហោះសារលើហ្វេសបុកឆ្លងឆ្លើយគ្នាក្រោយលោក ធន់ សុភា បង្ហោះវីដេអូប្រកួតចាស់របស់ បឺត សង្ឃឹម និង ធន់ ស៊ីហុង អមដោយសាររំលឹកឡើងវិញពីការប្រកួតលើកមុនរវាងអ្នកទាំងពីរ។

បឺត សង្ឃឹម និង ធន់ ស៊ីហុង
កាលពីម្សិលមិញនេះបន្ទាប់ពីហ្វេសបុកផេកលោក ធន់ សុភា បានបង្ហោះវីដេអូបង្ហាញពីស្នៀតធាក់របស់ ធន់ ស៊ីហុង អមដោយសារថា «នេះជាក្បាច់អ្វីនោះ?» បានធ្វើឲ្យមានកម្កៅបន្តិចផងដែរទៅដល់កីឡាករ បឺត សង្ឃឹម។ ការបង្ហោះនេះដែរបានធ្វើឲ្យម្នាក់ៗរំលឹកឡើងវិញចំពោះការប្រកួតរវាង បឺត សង្ឃឹម និង ធន់ ស៊ីហុង ផងដែរស្របពេលការប្រកួតរវាងអ្នកទាំងពីរគឺហាក់មិនដាច់ស្រេចចំពោះលទ្ធផលនោះឡើយកាលពីមុន។

សំណេរបង្ហោះឆ្លងឆ្លើយ
ជាមួយគ្នានោះដែរកីឡាករ បឺត សង្ឃឹម ក៏មិនទុកយូរនោះឡើយបានស៊ែបន្តវីដេអូលោក ធន់ សុភា នោះ និងអមដោយសំណេរ (Captions) «ក្បាច់ល្អណាស់ បើមិនអស់ចិត្ត ជួបគ្នាម្តងទៀតបាន»។ ក្នុងន័យនេះ បឺត សង្ឃឹម បានបើកភ្លើងខៀវចាំទទួលការប្រកួតសងសឹងរបស់ ធន់ ស៊ីហុង ជាថ្មីម្ដងទៀតបាន។
ចំណែកម្ចាស់ខ្លួន ធន់ ស៊ីហុង បានចូលខ្លួនមកភ្លាមៗវិញដែរដោយ Screen Shot សារ និងបង្ហោះនូវសំណេរលើហ្វេសបុកថា «សិស្សច្បងចង់សប្បាយទៀតហើយ ខ្ញុំចង់សប្បាយដែរ»។ តាមរយៈការបង្ហោះនេះ ស៊ីហុង ក៏រីករាយនឹងជួបជាមួយ បឺត សង្ឃឹម ជាថ្មីដូចគ្នា។

កីឡាករ បឺត សង្ឃឹម
ដូច្នេះតាមការឆ្លងឆ្លើយសារគ្នាខាងលើនេះគឺសាមីខ្លួនទាំងពីរហាក់រីករាយ និងស្វាគមន៍ជានិច្ចចំពោះការដាក់ឲ្យប្រកួតជាមួយគ្នាជាលើកទី២ នៅពេលខាងមុខនេះ។ រង់ចាំមើលថាតើស្ថានីយទូរទស្សន៍ ឬម្ចាស់កម្មវិធីណាមួយនឹងរៀបចំឲ្យ ធន់ ស៊ីហុង និង បឺត សង្ឃឹម បានសងសឹកគ្នាជាលើកទី២ នាពេលខាងមុខ៕

កីឡាករ ធន់ ស៊ីហុង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


