កីឡា
ជារឿងកម្រណាស់មានអ្នកវាយកីឡាករ សែន រ៉ាដេត ដល់សន្លប់មិនអាចបន្តការប្រកួតបានដូចនេះ
មជ្ឈដ្ឋានប្រដាល់មានការភ្ញាក់ផ្អើលដែរចំពោះការចាញ់ដោយសន្លប់មិនអាចបន្តការប្រកួតរបស់អ្នកលេងគុនខ្មែរ សែន រ៉ាដេត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមថ្វីដៃជើងខ្លាំងមកពីប្រទេសហ្វីលីពីន។

កីឡាករ សែន រ៉ាដេត
មុននិយាយដល់ការចាញ់ដោយសន្លប់នេះមហាជនអ្នកស្រឡាញ់តាមដានវិស័យប្រដាល់បានស្គាល់ច្បាស់ហើយចំពោះកីឡាករ សែន រ៉ាដេត ថាជាអ្នកប្រយុទ្ធមិនខ្ចីបោះបង់ និងជាកីឡាករដែលតស៊ូ ស្វិត មិនងាយបោះបង់ ឬចុះចាញ់ដៃគូ។
មិនថាការប្រកួតតូច-ធំ ឬជាការប្រកួតក្នុងស្រុក ក្រៅស្រុកនោះឡើយ សែន រ៉ាដេត តែងតែយកពេលហ្វឹកហាត់ត្រៀមខ្លួនបានល្អជានិច្ច និងតែងតែបំពេញតួនាទីជាកីឡាករម្នាក់ដែលគោរពការប្រកួត និងធ្វើអស់ៗពីសមត្ថភាពតែម្ដង។ បើទោះជាលទ្ធផលចាញ់-ឈ្នះ យ៉ាងណានោះក៏អ្នកគាំទ្រមិនដែលរិះគន់ ឬនិយាយមិនល្អចំពោះការប្រកួតរបស់គេនោះទេ។

កីឡាករ សែន រ៉ាដេត
ការប្រកួតពីម្សិលមិញជាមួយកីឡាករហ្វីលីពីន ចាម៉ា ហ្គាឡហ្សា បានធ្វើឲ្យកីឡាករ សែន រ៉ាដេត របស់កម្ពុជាចាញ់ដោយសន្លប់មិនអាចបន្តការប្រកួតបានឡើយនៅក្នុងទឹកទី១ ដោយសារតែចុកឆ្អល់ពោះខ្លាំង។ មែនទែនទៅកីឡាករហ្វីលីពីខាងលើនេះ មានកណ្ដាប់ដៃលឿនមែន និងវាយផ្ដោតលើពោះទឹករបស់ សែន រ៉ាដេត ជាច្រើនដងមកហើយ។ មុនដល់ការសន្លប់នេះ សែន រ៉ាដេត ក៏ត្រូវដៃគូធាក់ចូលពោះពេញៗផងដែរ និងវាយចំណុចនេះម្ដងបន្តិចៗមកហើយ។

កីឡាករ សែន រ៉ាដេត
ដោយសារតែចូលបុកមកវាយមុខរបស់កីឡាករហ្វីលីពីន ស្របពេលដៃគូរូបនេះអោនគេចបន្តិចរួចក៏សងដៃឆ្វេងចូលពោះវិញធ្វើឲ្យចុកឆ្អល់មិនអាចបន្តការប្រកួតបានតែម្ដង។ សរុបមកការចូលត្រង់ចំណុចពោះពេញៗនេះបានធ្វើឲ្យ រ៉ាដេត មិនអាចក្រោកឈរ ឬអាចបន្តការប្រកួតដូចប៉ះដៃគូមុនៗនោះឡើយ។
បញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះកីឡាករ សែន រ៉ាដេត បានចាញ់សន្លប់ក្នុងទឹកទី១ ក្រោមថ្វីដៃកីឡាករហ្វីលីពីន ចាម៉ា ហ្គាឡហ្សា (Jamar Galaza)៕

កីឡាករ សែន រ៉ាដេត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


