Connect with us

កីឡា

ក្លិបបាល់ទាត់មន្ទីរឣប់រំខេត្តកំពង់ចាម​ ទទួល​បាន​ការ​សហការ​ឧបត្ថម្ភ​ពី​ HSK​ ជំរុញ​លើ​ការ​អភិវឌ្ឍន៍​បន្ថែម

បានផុស

នៅ

ក្លិបបាល់ទាត់មន្ទីរឣប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម​ នឹង​កាន់​តែ​មាន​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​បន្ទាប់​ពី​មាន​ការ​សហការ​ឧបត្ថម្ភ​គាំទ្រ​ពី​សសិប្បកម្ម​កិន​ថ្ម​ HSK ​ដើម្បី​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​សំខាន់ៗ​នា​ពេល​ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបបាល់ទាត់មន្ទីរឣប់រំខេត្តកំពង់ចាម

លោក កុក ស៊ីជឿន អនុប្រធានក្លិប និងជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម​ និងលោក សាន សុគន្ធ ម្ចាស់សិប្បកម្មកិនថ្មHSK​ នា​ព្រឹក​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​បាន​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ (MOU)​ លើ​ការ​ឧបត្ថម្ភ​គាំទ្រ​រាល់​សកម្មភាព​ និង​ការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​របស់​ក្លឹប​មួយ​នេះ។​

ទិដ្ឋភាពចុះ MOU

ឆ្លៀតឱកាស​ក្នុងនោះដែរ​អនុប្រធានក្លិប​បាល់ទាត់​ខេត្ត​កំពង់ចាម​ នៅ​រដូវកាលថ្មីនេះ​​ស្វាគមន៍​អ្នកជួយគាំទ្រឧបត្ថម្ភជានិច្ច​ និង​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​ទាំង​អស់​ដែល​ជួយ​ទ្រទ្រង់​សកម្មភាព​ក្លិប​ចាប់​តាំង​ពី​ដើម​​រហូតមក​ដល់​បច្ចប្បន្ន។​ ជាពិសេស​គឺមានការជួយគាំទ្រឧបត្ថម្ភពី​លោក​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ ជាប្រចាំ​រហូត​មក។ ក្លិប​ទាំង​មូល​ពិត​ជា​មាន​ភាព​សប្បាយរីករាយ​ខ្លាំង​មែន​ទែន​ចំពោះ​ម្ចាស់​សិប្បកម្មកិនថ្ម HSK​ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ផ្នែក​ធំ​មួយ​ចំពោះក្លឹប​នៅរដូវកាលថ្មីនេះ។

ក្លិបបាល់ទាត់មន្ទីរឣប់រំខេត្តកំពង់ចាម

ចំណែក​លោក នួន បូរី គ្រូបង្គោលក្រុមខេត្តកំពង់ចាម​ បាន​លើក​ឡើង​ថា​ ដូចជាការរំពឹងទុកឆ្នាំនេះ​ ក្លិប​នឹង​បន្ត​គ្រង​ជើងឯក​ម្ដង​ទៀត​ និងមានទំនុកចិត្ត​កាន់​តែ​ខ្ពស់។ នា​ពេល​កន្លង​ទៅ​កីឡាករ​មាន​បទពិសោធន៍ និងបច្ចេកទេស​ច្រើន​ក្នុង​ការ​លេង​ហើយ​ ដូច្នោះការប្តេជ្ញាចិត្ត​របស់ក្លិបនឹងធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​យក​ជ័យជម្នះ​ឲ្យបាននៅរដូវកាលថ្មីនេះ។

បញ្ជាក់​ដែរ​ថា​ ក្លិបបាល់ទាត់មន្ទីរឣប់រំ យុវជន និងកីឡាខេត្តកំពង់ចាម​នឹង​ចូលរួមការ​ប្រកួត​ពាន់​រង្វាន់​ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ លើក​ទី២០​ ឆ្នាំ​២០២៦​ នេះ​៕​

ក្លិបបាល់ទាត់មន្ទីរឣប់រំខេត្តកំពង់ចាម

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម