កីឡា
ពានសម្តេចតេជោរដូវកាលថ្មីចាប់ផ្តើមត្រៀមជើង ដោយក្រុម ១៩ ចាប់ពូលរួចរាល់ថ្នាក់ខេត្ត
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ ២០២៦/២៧ ថ្នាក់ខេត្ត បានចាប់ផ្តើមត្រៀមជើងហើយដោយក្រុមចំនួន ១៩ មកពីរាជធានី-ខេត្តបានចាប់ពូលរួចរាល់។

ក្រុមមកពីខេត្តចំនួន ១៨ ក្រុម និង ក្រុម ភ្នំពេញហ្គាឡាក់ស៊ី ដែលត្រូវប្រជែងគ្នាដណ្តើមយកជើងថ្នាក់ខេត្ត។ ការប្រកួតថ្នាក់ខេត្តរដូវកាលនេះកាន់តែតឹងតែង ជក់ចិត្ត និងគួរឲ្យចាប់អារម្មណ៍ជាងមុន ដោយសារក្រុមតាមខេត្តនីមួយៗកំពុងរៀបចំក្រុមបានល្អ ក្នុងនោះពួកគេនាំចូលកីឡាករថ្មីៗដែលមានបទពិសោធ និងកីឡាករបរទេសថែមទៀត។ ស្របពេលជាមួយគ្នានេះ ក្រុមតាមខេត្តនីមួយៗក៏កំពុងដុតដៃជើងដើម្បីរៀបចំទីលានប្រកួតឲ្យកាន់តែទំនើប ហើយក៏មានខេត្តខ្លះកំពុងកសាងកីឡដ្ឋានថ្មីថែមទៀត។

រម្លឹកជ័យលាភីថ្នាក់ខេត្ត លើកទី១៩ ក្រុមខេត្តកំពង់ចាម ជាម្ចាស់ជើងឯក ហើយក្រុម ឡាយអ៊ិនឃីហ ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ ២ និងក្រុមខេត្តត្បូងលេខ ៣។

- ជើងឯក៖ ក្រុមខេត្តកំពង់ចាម ទទួលបានពានជើងឯក មេដាយមាស និងប្រាក់រង្វាន់ ២០ លានរៀល
- លេខ២៖ ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១០ លានរៀល
- លេខ៣៖ ខេត្តត្បូងឃ្មុំ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៨ លានរៀល
- ក្រុមយុត្តិធម៌ជាងគេ ៖ ក្រុមខេត្តត្បូងឃ្មុំ ទទួលបានពាន Fair Play និងប្រាក់រង្វាន់ ៤ លានរៀល
- កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ កីឡាករ សារី តៃម៉ូ មកពីក្រុមខេត្តត្បូងឃ្មុំ ទទួលពានស្បែកជើងមាស និងប្រាក់រង្វាន់ ២ លានរៀល
- កីឡាករល្អជាងគេ៖ កីឡាករ សារី តៃម៉ូ មកពីខេត្តត្បូឃ្មុំ ទទួលបានពានកីឡាករល្អ និងប្រាក់រង្វាន់ ២ លានរៀល
- អ្នកចាំទីល្អ៖ កីឡាករ ទិត្យ ហាំណាវ៉ៃ មកពីក្រុមខេត្តកំំពង់ចាម ទទួលបានស្រោមដៃមាស និងប្រាក់រង្វាន់ ២ លានរៀល
- គ្រូបង្វឹកល្អ៖ ចាន់ សុផល មកពីក្រុមខេត្តកំពង់ចាម ទទួលពានគ្រូល្អ និងប្រាក់រង្វាន់ ២ លានរៀល
ខាងក្រោមជា ពូល សម្រាប់ការប្រកួតថ្នាក់ខេត្តរដូវកាលថ្មី

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


