Connect with us

កីឡា

សហព័ន្ធ​បាល់ទះ​ពិភពលោក​ បាន​សរសើរ​ពី​ភាព​រីកចម្រើន​ និង​ចំនួន​អ្នកគាំទ្រ​លើសលុប​ក្នុង​តេជោលីគ​

បានផុស

នៅ

អំឡុង​វគ្គ​ផ្ដាច់ព្រ័ត្រ​តេជោលីគ​ រដូវកាល​ទី៣​ កាល​ពី​ថ្ងៃ​ទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ កន្លង​ទៅ​នេះ​គឺ​មាន​ខាង​មន្ត្រី​សហព័ន្ធ​បាល់ទះ​ពិភពលោក​បាន​ឆាត​មក​សរសើរ​កម្ពុជា​ពី​ការ​រៀបចំ​ដ៏​អស្ចារ្យ​ និង​ចំនួន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​លើសលុប​នៅ​ពេលនោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​បាល់ទះអន្តរជាតិ

លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​លើក​ឡើង​ថា​ ទន្ទឹម​និង​ការ​រៀបចំ​ព្រឹត្តិការណ៍​តេជោលីគ​ រដូវកាល​ទី៣​ នេះ​ដោយ​រលូន​ និង​មាន​សន្ទុះ​ការ​គាំទ្រ​ដូច​នេះ​ខាង​មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទះ​ពិភពលោក​បាន​ឆាត​មក​សរសើរ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។​

ទិដ្ឋភាព​នៃ​ការ​គាំទ្រតេជោលីគ

ខាង​សហព័ន្ធ​ពិភពលោក​បាន​សរសើរ​ថា​ កម្ពុជា​ទើប​តែ​ចាប់​ផ្ដើម​បាន​ប៉ុន្មាន​ឆ្នាំ​ទេ​ ប៉ុន្តែ​អាច​រៀបចំ​ការ​ប្រកួត​បាន​ល្អ​មែនទែន​សឹង​តែ​ស្មើ​ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​គេ​ជឿនលឿន​ និង​ដំំណើរ​ការ​អស់​រាប់​ឆ្នាំ​មក​ហើយ។​ ការ​គាំទ្រ​វិស័យ​បាល់ទះ​នៅ​កម្ពុជា​គឺ​ពិត​ជា​មាន​ចំនួន​ច្រើន​ និង​អស្ចារ្យ​មែនទែ។​ ខាង​សហព័ន្ធអន្តរជាតិ​ជឿជាក់​ថា​មិន​យូរ​ទេ​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា​នឹង​រឹតតែ​ល្បី​ និង​រីកចម្រើន​ខ្លាំង។​

ទិដ្ឋភាព​នៃ​ការ​គាំទ្រវគ្គផ្ដាច់ព្រ័ត្រតេជោលីគ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ ដែល​ទើប​បញ្ចប់​ទៅ​កាល​ពីដើម​ខែ​កក្កដា​ នេះ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​មែនទែន​ពិសេស​ចាប់​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​ ពោល​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​លេខ១​ រវាង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​សមាគម​វិសាខា​ មាន​អ្នក​ចូលរួម​ទស្សនា​​រហូត​ដល់​ទៅ​ ៧០០០-៨០០០នាក់​ឯណោះ​ និង​មាន​អ្នក​ខ្លះ​ត្រូវ​ទស្សនា​តាម​ LED​ នៅ​ខាង​ក្រៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ទៀត។​ ការ​ប្រកួត​តេជោលីគ​នេះ​ជា​កម្មវិធី​ប្រកួត​ធំ​ជាង​គេ​ប្រចាំ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ និង​ជា​កម្មវិធី​ប្រកួត​ដែល​ទទួល​ស្គាល់​ពី​សហព័ន្ធ​កីឡា​បាល់ទះ​ពិភពលោក​រយៈពេល​ ២ឆ្នាំ​ហើយ​ចាប់​ពី​រដូវកាល​ទី២​ និង​ទី៣​ ដែល​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២៦៕​

ក្រុម​បញ្ជាការដ្ឋានអង្គរក្សពេលលើក​ពាន​តេជោលីគ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម