Connect with us

កីឡា

ក្រោយ​បញ្ចប់​តេជោលីគ​តើ​កីឡាករ​ល្អៗ​ដូច​ ស៊ុយ​ ខន​ អាច​ជាប់​ជម្រើស​ជាតិ​ត្រៀម​ Sea V league ឬទេ…

បានផុស

នៅ

ការ​ប្រកួត​តេជោលីគ​រដូវកាល​ទី៣​ បាន​បិទ​បញ្ចប់​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ស្រប​ពេល​កីឡាករ​ល្អៗ​លេចធ្លោ​ខ្លាំង​ក៏​មាន​ច្រើន​ផង​ដែរ​ដូច​ជា​ ស៊ុយ​ ខន​ ចាន់​ វាសនា​ អ៊ុក​ រដ្ឋា​ និង​យុវជន​មួយ​ចំនួន​ទៀត។​យ៉ាងណា​បេក្ខភាព​មួយ​ចំនួន​អាច​នឹង​ចូល​ជួយ​ជម្រើស​ជាតិ​ត្រៀម​ប្រកួត​ Sea V league និង​ខ្លះ​ទៀត​មិន​បាន​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អាំង​ សិរីពិសិដ្ឋ

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​បញ្ចប់​ការ​ប្រកួត​តេជោលីគ​រដូវកាល​ទី៣​ នេះ​គឺ​ឃើញ​មាន​សមត្ថភាព​កីឡាករ​មួយ​ចំនួន​ដែល​ជា​យុវជន​លេចធ្លោ​មែនទែន​រហូត​ជាប់​ក្នុង​ចំណោម​អ្នក​ល្អៗ​ប្រចាំ​លីគ​រដូវកាល​នេះ​​ទៀតផង។​

ឆ្លើយតប​សំនួរ​អ្នក​សារព័ត៌មាន​ «តើ​អ្នក​ល្អៗ​លេចធ្លោ​ពិសេស​ដូច​ ស៊ុយ​ ខន​ ​អាច​នឹង​ជាប់​ជម្រើស​ជាតិ​ត្រៀម​ Sea V League​ ដែរ​ ឬ​ទេ?»

កីឡាករ ស៊ុយ​ ខន

ថ្នាក់​ដឹកនាំ​រូប​នេះ​បញ្ជាក់​ថា​ ដោយ​សារ​​ពេល​វេលា​នៅ​កៀក​ថ្ងៃ​ប្រកួត​មែនទែន​ ដូច្នេះ​ពិបាក​នឹង​នាំ​យក​កីឡាករ​ថ្មី​មក​បញ្ជូល​ ឬ​ដាក់​ឲ្យ​លេង​ត្រូវ​គ្នា​ណាស់។​ មួយ​វិញ​ទៀត​សហព័ន្ធ​ក៏​ធ្លាប់​កោះហៅ​កីឡាករ​ល្អៗ​មួយ​ចំនួន​ចូល​ក្នុង​ជំរុំ​ជម្រើស​ជាតិផង​ដែរ​តាំង​ពី​មុនៗ​មក​ម្ល៉េះ។​ យ៉ាងណា​បេក្ខភាព​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​ Sea V League​ ឆាប់​ៗ​នេះ​អាច​នឹង​មាន​ការ​ប្រែប្រូល​ខ្លះៗ​ដែរ។​ ការ​ប្រែប្រួល​ ឬ​ដាក់​បញ្ជូល​ ដក​ចេញ​ យ៉ាងណា​នោះ​លោក​អគ្គលេខាធិការ​មិន​បាន​បញ្ជាក់​ឈ្មោះ​នោះ​ឡើយ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​តេជោលីគ​ រដូវកាល​ទី៣​ នេះ​គឺ​ពិត​ជា​ជក់ចិត្ត​ និង​ធ្វើ​ឲ្យ​កក្រើក​វិស័យ​បាល់ទះ​នេះ​មែន។​ ទន្ទឹង​និង​នេះ​គេ​ឃើញ​មាន​កីឡាករ​ដែល​ជា​យុវជន​ក្រោយៗ​បង្ហាញ​សមត្ថភាព​ល្អ​ច្រើន​ផង​ដែរ។​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ចូលរួម​ការ​ប្រកួត​ Sea V League​ ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦ ឆាប់​ៗ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម