កីឡា
សួន ចាន់ណារ៉ូ បានគុណក្លឹបដំបូងកងពលធំអន្តរាគមន៍លេខ៣ នេះហើយទើបមានរូបគេក្នុងអាជីពប៉ះដល់សព្វថ្ងៃ
កីឡាករចាស់វស្សា សួន ចាន់ណារ៉ូ ថាមិនភ្លេចគុណក្លឹបដំបូងនោះឡើយគឺកងពលធំអន្តរាគមន៍លេខ៣ ដែលបានផ្ដល់ឱកាសទើបធ្វើឲ្យខ្លួនមានការអភិវឌ្ឍន៍ និងមានឈ្មោះក្នុងវិស័យកីឡាបាល់ទះដូចសព្វថ្ងៃនេះ។

កីឡាករ សួន ចាន់ណារ៉ូ
ដៃប៉ះសេ សួន ចាន់ណារ៉ូ បានលើកឡើងថា រំលឹកទៅអតីតកាលរូបគេបានធ្វើតេស្តជាប់នៅកងពលធំអន្តរាគមន៍លេខ៣ និងហ្វឹកហាត់នៅទីនោះបានប្រហែលមួយឆ្នាំទើបចាក់ចេញទៅកាន់ក្លឹបថ្មីគឺ ស.ស.យ.ក ខេត្តព្រៃវែង និងឥលូវប្ដូរឈ្មោះមកជាសមាគមកីឡាបាល់ទះវិសាខា។
កីឡាករឆ្នើមខាងលើបន្ថែមទៀតថា រូបគេមិនភ្លេចគុណក្លឹបដំបូងកងពលធំអន្តរាគមន៍លេខ៣ នេះឡើយដែលបានមើលឃើញពីសមត្ថភាពអំឡុងកាលនោះ និងបានផ្ដល់ឱកាស។ ប្រសិនបើមិនមានការមើលឃើញ និងផ្ដល់ឱកាសនៅពេលនោះទេក៏មិនមានក្លឹបធំៗផ្សេងទៀតបានឃើញ ឬដឹងពីសមត្ថភាពខ្លួនដែរ។ ដូច្នេះការដែលបានចាប់អាជីពបាល់ទះរហូតមកដល់ពេលនេះមួយចំណែកធំបានពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ នេះឯង។


កីឡាករ សួន ចាន់ណារ៉ូ
បញ្ជាក់ដែរថា សួន ចាន់ណារ៉ូ ជាកីឡាករបាល់ទះចាស់វស្សាមួយរូបនៅកម្ពុជា។ រូបគេជាអតីតកីឡាករក្លឹបកងពលធំអន្តរាគមន៍លេខ៣ ក្លឹបវិសាខា និងក្លឹបស្នងការខេត្តស្វាយរៀង។ ណារ៉ូ ជាកីឡាករឆ្នើមមួយរូបដែលមានសមត្ថភាពប៉ះសេល្អ និងជាកីឡាករមានកេរ្តិ៍ឈ្មោះលើវិស័យកីឡាបាល់ទះនេះ។ រូបគេធ្លាប់សាងស្នាដៃជួយក្រុមជម្រើសជាតិឲ្យឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម លើកទី៣១ នៅឯប្រទេសវៀតណាម និងជួយឲ្យកម្ពុជាឈ្នះមេដាយប្រាក់ នៅស៊ីហ្គេម លើកទី៣២ កម្ពុជាជាម្ចាស់ផ្ទះ និងស្នាដៃជួយដល់សមាគមបាល់ទះវិសាខាជាច្រើនទៀតផងដែរអំឡុងពេលជាច្រើនឆ្នាំមកនេះ និងថ្មីៗនេះបានជួយស្នងការខេត្តស្វាយរៀង ឈ្នះពានសម្ដេចក្រឡាហោម និងជួយឲ្យជាប់ចំណាត់ថ្នាក់លេខ៣ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ ទើបបញ្ចប់ទៅនេះ៕

សួន ចាន់ណារ៉ូ ពេលលេងឲ្យជម្រើសជាតិ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


