កីឡា
ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ការប្រមូលផ្ដុំត្រៀម Sea V Cup លើកនេះមានកីឡាករចាស់ៗច្រើន
សហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតេជោលីគ រដូវកាលទី៣ រួចរាល់ហើយនោះក៏មានការប្រមូលផ្ដុំកីឡាករឡើងវិញភ្លាមៗផងដែរដើម្បីហ្វឹកហាត់ត្រៀមប្រកួតប្រជែងនៅ Sea V Cup ដែលនឹងធ្វើឡើងអំឡុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

ទិដ្ឋភាពប្រមូលផ្ដុំ
ការប្រមូលផ្ដុំកីឡាករបាល់ទះលើកនេះហាក់ភ្ញាក់ផ្អើលដល់អ្នកតាមដានវិស័យកីឡាមួយនេះផងដែរមានកីឡាករចាស់ៗជាច្រើនរូបដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិប្រជែងជាមួយប្រទេសខ្លាំងៗដូចជា ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន។
អំឡុងពេលហ្វឹកហាត់ប៉ុន្មានថ្ងៃមកនេះគេឃើញមានកីឡាករ សួន ចាន់ណារ៉ូ ខឹម សុវណ្ណដារ៉ា ធី ម៉េងហួង និងមួយចំនួនទៀតជាកីឡាករយុវជនចំណូលថ្មីដែលមានសមត្ថភាពលេចធ្លោកាលពីពានរង្វាន់ក្រឡាហោម និងតេជោលីគកាលពីពេលថ្មីៗនេះ។ ក្រៅពីនោះជាកីឡាករជម្រើសជាតិដែលជាប់ពីមុនៗមក។

កម្មវិធីនៅ Sea V Cup
វត្តមានកីឡាករចាស់ៗលើកនេះជាការកែសម្រួល និងបំពេញនូវចន្លោះខ្វះខាតរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាដែលមានកន្លងមក។ កម្ពុជាស្ថិតនៅក្នុងពូល A ដែលជួបសុទ្ធតែជាជើងខ្លាំង ដូច្នេះហើយទើបសហព័ន្ធព្យាយាមធ្វើយ៉ាងណាដើម្បីក្រុមជម្រើសជាតិមានសមត្ថភាពប្រសើរឡើងវិញ ព្រោះការប្រកួតនៅឆ្នាំមុននោះទទួលលទ្ធផលពុំល្អនោះឡើយ។

ទិដ្ឋភាពប្រមូលផ្ដុំ
បញ្ជាក់ដែរថា បច្ចុប្បន្ននេះសហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងធ្វើការប្រមូលផ្ដុំទាំងកីឡាករចាស់-ថ្មី ទ្រុងទ្រាយធំដែលមានចំនួនច្រើនផងដែរ។ សហព័ន្ធក៏មិនទាន់បញ្ជាក់ថាកីឡាកររូបណាខ្លះជាប់ឈ្មោះចុងក្រោយបានចេញទៅប្រកួតនៅ Sea V Cup នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នោះដែរ។ រង់ចាំមើលកីឡាកររូបណាខ្លះដែលអាចមានឈ្មោះប្រកួតក្នុងពានរង្វាន់អន្តរជាតិមួយនេះ៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


