កីឡា
លោក អាំង សិរីពិសិដ្ឋ វគ្គផ្ដាច់ព្រ័ត្រតេជោលីគនេះលើសពីការគាំទ្រក្រុមនិមួយៗ
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថាក្នុងវគ្គផ្ដាច់ព្រ័ត្រនេះគឺសន្ទុះនៃអ្នកគាំទ្រមានច្រើនរហូតគ្មានកន្លែងអង្គុយនោះទេដែលនេះបញ្ជាក់ពីទឹកចិត្តស្រឡាញ់វិស័យកីឡាមួយនេះលើសពីការគាំទ្រក្រុមៗរៀងខ្លួន។

ទិដ្ឋភាពអ្នកគាំទ្រ
លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ថ្ងៃផ្ដាច់ព្រ័ត្រតេជោលីគកន្លងទៅនេះគឺមានអ្នកគាំទ្រច្រើនតាំងតែពីគូប្រកួតដំបូងដណ្ដើមលេខ៣ មកម្ល៉េះ។ បើទោះជាបញ្ចប់ការប្រកួតនៅដំបូងនោះក៏ដោយ ប៉ុន្តែអ្នកគាំទ្រមិនបានចាក់ចេញពីទីលាននោះឡើយ និងបន្តទស្សនាវគ្គផ្ដាច់ព្រ័ត្រតទៅទៀត។
ការគាំទ្រនេះបានបញ្ជាក់ថាសន្ទុះនៃការស្រឡាញ់កីឡាបាល់ទះនៅកម្ពុជាគឺមានខ្លាំងលើសពីការគាំទ្រក្រុមនិមួយៗទៅទៀត។ ពោលបើទោះជាគូណាប៉ះគ្នាក៏ដោយអ្នកមកទស្សនាគាំទ្រនៅតែឆ្លៀតមកជានិច្ចដែលបានធ្វើឲ្យវិស័យកីឡាបាល់ទះមួយនេះកាន់តែរីកចម្រើន។

ទិដ្ឋភាពអ្នកគាំទ្រ
បញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រតេជោលីគ រដូវកាលទី៣ នៅទីលានប្រកួតក្នុងវិមានពហុកីឡដ្ឋានមានអ្នកចូលទស្សនាច្រើនមែនទែនចន្លោះ ៧០០០-៨០០០នាក់ឯណោះទាំងនៅខាងក្នុងផ្ទាល់ និងនៅមុខផ្ទាំង LED ។ បញ្ចប់រដូវកាលទី៣ នេះម្ចាស់ពានបានលើបញ្ជាការដ្ឋានអង្គរក្ស លេខ២ បានលើវិសាខា និងលេខ៣ បានលើស្នងការខេត្តស្វាយរៀង៕


ក្រុមបញ្ជាការដ្ឋានអង្គរក្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


