កីឡា
បងប្អូនបង្កើតត្រកូល Ishikawa ឈ្នះពានអត្តពលិកបាល់ទះល្អបំផុតប្រចាំទ្វីបអាស៊ី
កីឡាករបាល់ទះជម្រើសជាតិជប៉ុន Yuki Ishikawa និងកីឡាការិនី Mayu Ishikawa ដែលជាបងប្អូនបង្កើត ត្រូវបានសហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី (AVC) ប្រកាសឲ្យឈ្នះពានរង្វាន់កីឡាករ កីឡាការិនីល្អបំផុត ប្រចាំឆ្នាំ ២០២៥។

សហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី បានរៀបចំពានរង្វាន់ជាផ្លូវការលើកដំបូងនៅឆ្នាំ ២០២៦ នេះ ដើម្បីអបអរសាទរជ័យលាភីកីឡាបាល់ទះប្រចាំទ្វីបអាស៊ី កាលពីឆ្នាំ ២០២៥។ កីឡាករ កីឡាការិនី កីឡាបាល់ទះក្នុងសាល កីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ គ្រូបង្វឹក អាជ្ញាកណ្តាល និងពានរង្វាន់ផ្សេងៗត្រូវបានប្រកាសឈ្មោះអ្នកឈ្នះជាផ្លូវការហើយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៦។

ក្នុងចំណោមជ័យលាភីទាំងអស់នោះមានអត្តពលិកកីឡាបាល់ទះជប៉ុនពីរនាក់ដែលជាបងប្អូនបង្កើតទទួលបានរង្វាន់ប្រចាំឆ្នាំនេះ។ កីឡាករ Yuki Ishikawa អាយុ ៣០ ឆ្នាំ កម្ពស់ ១.៩២ ម៉ែត្រ លេងតួនាទីជាអ្នកវាយផ្តាច់ស្លាបសាំ ឈ្នះពានរង្វាន់កីឡាករល្អបំផុត។ កីឡាការិនីជម្រើសជាតិនារីជប៉ុន Mayu Ishikawa អាយុ ២៦ ឆ្នាំ កម្ពស់ ១.៧៤ ម៉ែត្រ លេងតួនាទីជាអ្នកវាយផ្តាច់ស្លាបស្តាំ ដែលជាប្អូនស្រីបង្កើតរបស់កីឡាករ Yuki Ishikawa បានឈ្នះពានកីឡាការិនីល្អបំផុត។ ការផ្តល់ជូនពានរង្វាន់នេះគឺផ្អែកទៅលើសមិទ្ធផលរបស់ពួកគេដែលបានជួយក្រុមបាល់ទះជម្រើសជាតិជប៉ុនលើឆាកអន្តរជាតិ និងក្លិបរបស់ពួកគេនៅក្នុងការប្រកួតផ្សេងៗកាលពីឆ្នាំ ២០២៥។

កីឡាករកាតា Cherif Younousse និង Ahmed Tijan បានឈ្នះពានកីឡាករបាល់ទះឆ្នេរខ្សាច់ល្អបំផុត ខណៈកីឡាការិនីជប៉ុន Asami Shiba និង Reika Murakami បានឈ្នះពានកីឡាការិនីឆ្នេរខ្សាច់ល្អបំផុត។
ក្រុមកីឡាការិនីបាល់ទះកូរ៉េខាងត្បូង បានឈ្នះពាន AVC Women’s Volleyball Cup ឆ្នាំ ២០២៦ ដូច្នេះកីឡាការិនីកូរ៉េខាងត្បូង Kang S-hwi ឈ្នះពានកីឡាការីល្អប្រចាំព្រឹត្តិការណ៍ កីឡាការិនីវៀតណាម Vo Thi Kim Thoa ឈ្នះពានអ្នកប៉ះសេល្អបំផុត និងកីឡាការិនីវៀតណាម Tran Thi Thanh Thuy ឈ្នះពានកីឡាការិនីរកបានពិន្ទុច្រើនជាងគេបំផុត។
ចំពោះពាន AVC Men’s Volleyball Cup ឆ្នាំ ២០២៦ ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះជើងឯក។ កីឡាករឥណ្ឌូណេស៊ី Boy Arnez Arabi បានឈ្នះពានកីឡាករល្អប្រចាំព្រឹត្តិការណ៍ និងកីឡាករកាហ្សាស្ថាន Vladislav Mastikhin ឈ្នះពានកីឡាកររកបានពិន្ទុច្រើនជាងគេ។ សម្រាប់ពានក្លិបទ្វីបអាស៊ី AVC Men’s Championship League ដែលក្លិបរបស់ឥណ្ឌូណេស៊ី Jakarta Bhayangkara Presisi ឈ្នះជើងឯកឆ្នាំ ២០២៦ គឺកីឡាកអ៊ីតាលី Noumory Keita ជាអ្នកឈ្នះពានកីឡាករល្អប្រចាំព្រឹត្តិការណ៍។
មិនត្រឹមតែប៉ុណ្ណោះពានគ្រូបង្វឹកល្អ ពានអាជ្ញាកណ្តាលល្អ ពានអ្នកគាំទ្រ និងពានបុគ្គលជោគជ័យក្នុងការងារបាល់ទះក៏ត្រូវបានគេប្រកាសអ្នកឈ្នះរួចរាល់ដែរ។
សូមបញ្ជាក់ថា តាមការគ្រោងទុក សហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី នឹងរៀបចំពិធីប្រគល់ពានរង្វាន់ផ្លូវការលើកទី ១ របស់ខ្លួន (AVC Gala Awards Night) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៦៕
ប្រែសម្រួល៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


