Connect with us

កីឡា

កម្ពុជា សម្រេច​ប្រើ​ ស្តាត​មរតក​តេជោ ជាលើក​ទី២ ដើម្បី​ប្រកួតពាន ASEAN Championship

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ សម្រាប់​ការ​ប្រកួត​ជើង​ឯក​អាស៊ាន ASEAN Championship ឆ្នាំ ២០២៦​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ពូល A ជា​មួយ ជម្រើស​ជាតិ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និង​ទីម័រ​ខាង​កើត។ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល កម្ពុជា នឹង​មាន​ការ​ប្រកួត​ក្នុង​ដី​ចំនួន ២ ប្រកួត និង​ក្រៅ​ដី​ចំនួន ២ ប្រកួត។

សម្រាប់​ការ​ប្រកួត​ក្នុង​ដី កម្ពុជា ទទួល​ក្រុម​ជម្រើស​ជាតិ សិង្ហបុរី នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ ២០២៦ និង​ទទួល​ក្រុម​ជម្រើស​ជាតិ ទីម័រ​ខាង​កើត នៅ​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ចំពោះ​ការ​ប្រកួត​នៅ​ក្រៅ​ដី កម្ពុជា ត្រូវ​ទៅ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី២៧ ខែ​កក្កដា និង​ធ្វើ​ដំណើរទៅ​ប្រកួត​ជា​មួយ វៀតណាម នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ ២០២៦។

ប្រសិន​បើ កម្ពុជា មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក៏​នឹង​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ទៀត។

មូលហេតុ​ដែល​នាំ​ឲ្យ​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ គឺ ដោយសារ​ស្មៅ​ធម្មជាតិ​កម្រិត​ស្តង់ដា ប្រព័ន្ធទឹក និង ភ្លើង​គ្រប់​គ្រាន់ បន្ទប់​ធ្វើ​ការធំ កៅអី​អង្គុយ​ច្រើន និង​ជា​ទី​កន្លែង​ធំ​ទូលាយ​សម្រាប់​ចំណត​យានយន្ត។

នេះ​មិនមែន​ជា​លើក​ទី១​ទេ​ដែល កម្ពុជា ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិមរតកតេជោ សម្រាប់​រៀបចំ​ការ​ប្រកួត​ជើង​ឯកអាស៊ាន។ កាល​ពី​ឆ្នាំ ២០២២ កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​នៅ​ទី​លាន​ថ្មី​នេះ​ម្តង​​ដែល​មាន​ចំនួន ២ ប្រកួត​គឺ​ឈ្នះ​ទាំង ២ ​ប្រកួត លើ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ៣-២ និង ព្រុយណេ ៥-១។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​ទាំង​ពីរ​លើក​នោះ​មាន​អ្នក​ទស្សនា​សរុបចំនួនជាង ១ ម៉ឺន​នាក់​ប៉ុណ្ណោះ គឺ ជា​មួយ ហ្វីលីពីន មាន​អ្នក​ទស្សនា​ផ្ទាល់ ៤៨៦០​នាក់ និង​ជា​មួយ ព្រុយណេ ចំនួន ៦១៦៩​នាក់៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម