កីឡា
ក្រុមបាល់ទាត់កម្ពុជាទាំង បុរស និងនារី ទទួលបានចំណាត់ថ្នាក់កាន់តែល្អ FIFA Ranking ក្រោយជ័យជម្នះក្នុងប្រកួតមិត្តភាព
ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ទាំងក្រុមបុរសដៃទី ១ និង នារីដៃទី ១ សុទ្ធតែបានឡើងចំណាត់ថ្នាក់ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking បន្ទាប់ពីធ្វើបានល្អនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិនាដើមខែ មិថុនា កន្លងមក។

ក្រុមបុរសដៃទី ១ ទទួលបានពិន្ទុយ៉ាងច្រើន រហូតដល់ ១០.៧៨ ពិន្ទុ បន្ទាប់ពីឈ្នះក្រុមជម្រើសជាតិ ប៊ូតាន ៤-០ និង ឈ្នះក្រុមជម្រើសជាតិ ចិនហុងកុង ២-០ ក្នុងការប្រកួតមិត្តភាពកាលពីដើមខែ មិថុនា កន្លងទៅ។ ស្របពេលជាមួយគ្នានេះ ក្រុមគោព្រៃបានឡើង ៥ ចំណាត់ក្នុងចំណាត់ថ្នាក់ FIFA ពីលេខ ១៨០ មកលេង ១៧៥។

ដោយឡែកក្រុមជម្រើសជាតិនារីកម្ពុជាវិញ ក៏ធ្វើបានល្អផងដែរ ដោយទទួលបានពិន្ទុចំនួន ៧.១៥ ពិន្ទុក្នុងតារាង FIFA បន្ទាប់ពីឈ្នះក្រុម សិង្ហបុរី ៥-០ និងស្មើ ឥណ្ឌូណេស៊ី ១-១ ក្នុងការប្រកួតមិត្តភាពកាលពីដើមខែ មិថុនា កន្លងទៅ។ ជុំវិញជ័យជម្នះនេះ បានធ្វើឱ្យក្រុមនារីបច្ចុប្បន្ន ឡើងមកចំណាត់ថ្នាក់លេខ ១១៣ ក្នុងចំណាត់ថ្នាក់ FIFA។

នេះ គឺជាសញ្ញាណវិជ្ជមានសម្រាប់ក្រុមបាល់ទាត់នារី កម្ពុជា បន្ទាប់ចេញប្រកួតមិត្តភាពអន្តរជាតិនៅក្រៅប្រទេសលើកដំបូង មិនទាន់ស្គាល់បរាជ័យទាល់តែសោះ។ បញ្ជាក់ ថា ក្រុមនារី កម្ពុជា ទើបបង្កើតឡើងដោយទទួលស្គាល់ពី FIFA ត្រឹម ៨ ឆ្នាំប៉ុណ្ណោះ ពោលគឺកាលពីឆ្នាំ ២០១៨។

សម្រាប់ការប្រកួតនាពេលខាងមុខទៀតរបស់ក្រុមនារីកម្ពុជានឹងមានការប្រកួតពាន AFF Women’s Cup នាខែកក្កដា នៅប្រទេសម៉ាឡេស៊ី ស្របពេលក្រុមបុរស រូវចូលរួមប្រកួតពានរង្វាន់ ASEAN Championship 2026 ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦។
ក្រុមគោព្រៃ កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយជម្រើសជាតិ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និង ទីម័រ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


