កីឡា
លោក ម៉ៅ សុខជា៖ ពិការរាងកាយមែនតែមានសមត្ថភាពដណ្ដើមមេដាយលើឆាកអន្តរជាតិជូនប្រទេសជាតិ
លោក ម៉ៅង សុខជា ប្រតិភូក្រុមកីឡាបាល់បោះជនពិការកម្ពុជា ថាពិការរាងកាយក៏ពិតមែន ប៉ុន្តែមានសមត្ថភាពដណ្ដើមមេដាយកម្រិតអន្តរជាតិជូនប្រទេសជាតិ និងតាមរយៈមេដាយមាស ២គ្រឿងនេះជាមោទកភាពមួយជូនចំពោះប្រជាជនកម្ពុជាទាំងអស់គ្នា។

ទិដ្ឋភាពប្រកួតកន្លងទៅ
ប្រតិភូ និងជាអគ្គលេខាធិការរង NPC Cambodia លោក ម៉ៅ សុខជា បានឲ្យថា ជ័យជម្នះមេដាយមាស ២គ្រឿងនេះជាមោទកភាព និងជាកាដូសម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ បើទោះជាក្រុមបាល់បោះជនពិការមានពិការរភាពរាងកាយមែន ប៉ុន្តែសមត្ថភាព ឆន្ទៈខ្ពស់ អាចដណ្ដើមមេដាយកម្រិតអន្តរជាតិជូនប្រទេសជាតិផងដែរ។

ទិដ្ឋភាពប្រកួតកន្លងទៅ
អគ្គលេខាធិការរងខាងលើបន្ថែមទៀតថា ការពិការរភាពនៃរាងកាយមិនអាចបញ្ចប់ការខំប្រឹង ក្ដីសង្ឃឹម និងឆន្ទៈរបស់ក្រុមបាល់បោះកម្ពុជាបាននោះឡើយ។ ចំណុចខ្លាំងរបស់ក្រុមកីឡាករ កីឡាការិនីពិការរភាពរបស់កម្ពុជានៅពេលនេះគឺដោយសារការខំប្រឹងតស៊ូអត់ធ្មត់លើការហ្វឹកហាត់ ការគោរពវិន័យ និងការចេះសាមគ្គីគ្នាជាក្រុមទើបអាចដណ្ដើមមេដាយមាសជូនប្រទេសជាតិជាថ្មីទៀត។

ក្រុមកម្ពុជាកាលនៅម៉ាឡេស៊ី
បញ្ជាក់ដែរថា ក្រុមកីឡាបាល់បោះជនពិការកម្ពុជា បានចូលរួមការប្រកួត The 2nd Asian Para Throwball Championship 2026 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ កម្ពុជាដណ្ដើមបានមេដាយ មាស ០២គ្រឿង ទាំងពីរវិញ្ញាសា បុរស និងនារី៕

ក្រុមបាល់បោះជនពិការរភាពកម្ពុជាឈ្នះមេដាយមាស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


