Connect with us

កីឡា

ទីក្រុង ១៦ ត្រៀមប្រកួតជើងឯកពិភពលោក World Cup ចាប់ពីថ្ងៃសុក្រនេះ

បានផុស

នៅ

ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 កំពុងក្លាយជារ៉ាដាចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ដោយការធ្វើជាសហម្ចាស់ផ្ទះរវាង សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងប្រើកីឡដ្ឋានចំនួន ១៦ នៅទីក្រុងចំនួន ១៦ ផ្សេងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក នឹងទទួលរ៉ាប់រងច្រើនជាងគេ ដោយនឹងប្រើកីឡដ្ឋានចំនួន ១១ ក្នុងទីក្រុង ១១ ដើម្បីធ្វើជាម្ចាស់ផ្ទះចាប់ពីវគ្គចែកពូលដល់វគ្គផ្តាច់ព្រ័ត្រ។ កីឡដ្ឋានទាំង ១១ នោះរួមមានកីឡដ្ឋាន AT&T Stadium នៅទីក្រុង Dallas, កីឡដ្ឋាន MetLife Stadium នៅទីក្រុង New York, កីឡដ្ឋាន Mercedes-Benz Stadium នៅទីក្រុង Atlanta, កីឡដ្ឋាន Arrowhead Stadium នៅទីក្រុង Kansas City។

កីឡដ្ឋាន NRG Stadium នៅទីក្រុង Houston, កីឡដ្ឋាន Levi’s Stadium នៅទីក្រុង San Francisco Bay Area, កីឡដ្ឋាន SoFi Stadium នៅទីក្រុង Los Angeles, កីឡដ្ឋាន Lincoln Financial Field នៅទីក្រុង Philadelphia, កីឡដ្ឋាន Lumen Field នៅទីក្រុង Seattle, កីឡដ្ឋាន Gillette Stadium នៅទីក្រុង Boston និងកីឡដ្ឋាន Hard Rock Stadium នៅទីក្រុង Miami។

ក្រឡេកទៅមើលប្រទេស កាណាដា វិញ នឹងប្រើកីឡដ្ឋានចំនួន ២ ក្នុងទីក្រុងចំនួន ២ ក្នុងនោះមានកីឡដ្ឋាន BC Place ក្នុងទីក្រុង Vancouver និង កីឡដ្ឋាន BMO Field ក្នុងទីក្រុង Toronto។ ចំណែក ម៉ិកស៊ិក នឹងប្រើកីឡដ្ឋានចំនួន ៣ ក្នុងទីក្រុង ៣ ផ្សេងគ្នារួមមានកីឡដ្ឋាន Estadio Azteca ក្នុងទីក្រុង Mexico City, កីឡដ្ឋាន Estadio BBVA ក្នុងទីក្រុង Monterrey និងកីឡដ្ឋាន Estadio Akron ក្នុងទីក្រុង Guadalajara។

គួរបញ្ជាក់ផងដែរ ថា ម៉ិកស៊ិក នឹងធ្វើពិធីបើកនៅកីឡដ្ឋាន Estadio Azteca ថ្ងៃទី ១១ ខែ មិថុនា។ រីឯសហរដ្ឋអាមេរិក វិញនឹងធ្វើពិធីបើកនៅកីឡដ្ឋាន SoFi Stadium ថ្ងៃទី ១២ ខែ មិថុនា។ កាណាដា ក៏នឹងធ្វើពិធីបើកនៅថ្ងៃទី ១២ ខែ មិថុនា ផងដែរ នៅកីឡដ្ឋាន BMO Field។

ដោយឡែក ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 នឹងធ្វើឡើងនៅកីឡដ្ឋាន MetLife Stadium ក្នុងប្រទេស អាមេរិក៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម