Connect with us

កីឡា

បន្ទប់​សណ្ឋាគារ​កញ្ចប់​ពិសេស​តម្លៃ ១ លាន​ដុល្លារ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក FIFA World Cup ឆ្នាំ ២០២៦ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា​  នៅ​សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក ដោយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ៤៨ ក្រុម ចូល​រួម​ប្រកួត។

ខាង​ក្នុង​សណ្ឋាគារ Mark Hotel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ព្រឹត្តិការណ៍​ពិសេស​​ដែល​ប្រទេស ៣ សហការ​គ្នា​ធ្វើ​ម្ចាស់​ផ្ទះ ហើយ​ម្ចាស់​ផ្ទះ​នីមួយ​ៗ​ក៏​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ។ ជា​មួយ​គ្នា​នេះ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ទី​ក្រុង​ញូវយ៉ក ត្រូវ​បាន​​ឲ្យ​ដឹង​ជាសាធារណៈ​អំពី​សណ្ឋាគារ​មួយ​ដែល​មាន​កញ្ចប់​ពិសេស​​មាន​តម្លៃ​រហូត​ដល់ ១ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ស្នាក់​នៅ​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ ឆ្នាំ ២០២៦។

ខាង​ក្នុង​សណ្ឋាគារ Mark Hotel

តាម​ការ​ផ្សាយ​របស់ Reuters នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ ២០២៦ បាន​បង្ហាញ​ថា សណ្ឋាគារ Mark Hotel ​​មានកញ្ចប់​សេវាកម្ម​ពិសេស​​​តម្លៃ ១ លាន​ដុល្លារ សម្រាប់​ការ​ស្នាក់​នៅ​ ក្នុង​ព្រឹត្តិការណ៍​ World Cup ។ ក្រៅ​ពី​សេវាកម្មនៅ​ក្នុង​សណ្ឋាគារ​ដ៏ទំនើប សណ្ឋាគារ​ក៏​​មាន​ផ្តល់​ជូន​ពិសេស​ទៀត​មាន​ដូច​ជា​ ឧទ្ធម្ភាគចក្រ ដឹក​ជញ្ជូន​​ទៅ​ទី​កន្លែង​​ប្រកួត​ ទាំង​ទៅ និង​មក មាន​សំបុត្រទស្សនា​ពិសេស បន្ទប់​ទស្សនា VIP មានសេវាកម្ម​​ម៉ាស្សា និង​សេវាកម្ម​​បម្រើ​​ពិសេស​ៗ​ជា​ច្រើន​ទៀត​។

ខាង​ក្នុង​សណ្ឋាគារ Mark Hotel

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) គ្រោង​ចំណាយ​ថវិកា​​​ជិត ១៤ ប៊ីលាន​ដុល្លារ​អាមេរិក​សម្រាប់​ព្រឹត្តិការណ៍ទាំង​មូល ប៉ុន្តែ​ក៏​រំពឹង​រក​ចំណូល​បាន​ប្រមាណ ១១ ទៅ ១៣​ ប៊ីលាន​ដុល្លារ​អាមេរិក ផង​ដែរ។ ប្រាក់​ចំណូល​​​អាច​រក​បាន​ចន្លោះ​ពី​ ៣.៨ ទៅ ៣.៩ ប៊ីលាន​ដុល្លារ​ពី​ការ​លក់​សិទ្ធិផ្សព្វផ្សាយ​ទូទាំង​ពិភព​លោក។ ចំណូល​ពី​ការ​លក់​សំបុត្រ​ទស្សនា​ប្រមាណ​ ៣ ប៊ីលាន​ដុល្លារ និងចំនួន ២.៤​ ទៅ ៣ ប៊ីលាន​ដុល្លារ​ ទៀត​ ទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​ជា​ដើម។

ខាង​ក្នុង​សណ្ឋាគារ Mark Hotel

ព្រឹត្តិការណ៍ World Cup 2026 នេះត្រូវបានគេរំពឹង ថា នឹងមានការកើនឡើងអ្នកទស្សនាតាមអ៊ីនធើណែត​នៅជុំវិញពិភពលោករហូតដល់ទៅ ៦ ពាន់លាននាក់ ស្មើនឹង ៧៥% នៃប្រជាជនទូទាំងពិភពលោក។ ដោយឡែកចំនួនអ្នកមកទស្សនាការប្រកួតផ្ទាល់ដល់កីឡដ្ឋានវិញ ត្រូវបាន FIFA រំពឹង ថា នឹងមានចំនួនរហូតដល់ទៅ ៥.៥ លាននាក់៕

ខាង​ក្នុង​សណ្ឋាគារ Mark Hotel

អត្ថបទ៖ វិរបុត្រ
ប្រភព៖ REUTERS/Alicia Powell

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម