កីឡា
ចំណុចខ្លាំង ៣ ធ្វើឲ្យ វិសាខា យកឈ្នះ បញ្ជាការដ្ឋានអង្គរក្ស មិនឲ្យតដៃរួច
ក្រុមបាល់ទះ វិសាខា បានបញ្ចប់កំណត់ត្រាមិនចាញ់របស់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្នុងពានរង្វាន់តេជោលីគ ជុំទី២ សប្តាហ៍ទី១ កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ ២០២៦។

ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបានជ័យជម្នះ ៩ ប្រកួតជាប់គ្នានៅលីគបាល់ទះកំពូលកម្ពុជា រដូវកាលទី៣នេះ ក្នុងនោះ ឈ្នះ ៧ ប្រកួតក្នុងជុំទី១ និងឈ្នះ ២ ប្រកួតដំបូង ក្នុងជុំទី២ ប៉ុន្តែការប្រកួតទី៣ ពួកគេបានបរាជ័យក្រោមថ្វីដៃរបស់ សមាគមបាល់ទះ វិសាខា ដោយលទ្ធផលតដៃមិនរួច ៣ សិតទល់ ០ គឺសិតទី១ ដោយពិន្ទុ ២៥-១៩ សិតទី២ ដោយពិន្ទុ ២៦-២៤ និងសិតទី៣ ដោយពិន្ទុ ២៥-១៨។
តាមរយៈជ័យជម្នះដោយពិន្ទុដាច់ឆ្ងាយក្រោមក្រសែភ្នែកអ្នកទស្សនាបំបែកកំណត់ត្រាទាំងអ្នកទស្សនាផ្ទាល់ និងតាមអនឡាញ ក្រុម វិសាខា បង្ហាញពីទម្រង់លេងប្រសិទ្ធភាពគ្រប់តួនាទី និងសហការគ្នាបានយ៉ាងល្អ ក្នុងនោះកត្តា ៣ សំខាន់ គួបផ្សំនឹងភាពឆ្លាតវៃរបស់កីឡាករម្នាក់ទើបធ្វើឲ្យពួកគេខ្លាំង។

ទី១. របាំងការពាររបស់ វិសាខា ជាឧបសគ្គធំសម្រាប់ បញ្ជាការដ្ឋានអង្គរក្ស។ កីឡាករបរទេសដែលមកពីអាមេរិក បារាំង និង ប្រេស៊ីល បូករួមទាំង វឿន វាសនា និង ផល រតនៈ គឺ ជារនាំងការពារយ៉ាងធំ។ នៅពេលការបាំងជាប់ច្រើនលើក គឺធ្វើឲ្យស្មាត់របស់ដៃគូស្ទាក់ស្ទើរក្នុងការផ្តាច់។ ជាក់ស្តែងកីឡាករឥណ្ឌូណេស៊ី Dimas Saputra វ៉ៃផ្តាច់មិនសូវបានល្អទេ។
ទី២. កីឡាករវ៉ៃផ្តាច់ឆ្វេង ស្តាំ និងការវ៉ៃ ៣ ម៉ែត្រ របស់ វិសាខា មិនសូវជាល្អខ្លាំងណាស់ណាទេ ប៉ុន្តែពួកគេប្រើបច្ចេកទេសជាងកម្លាំងបាយដែលធ្វើឲ្យពួកគេរកបានពិន្ទុច្រើន ស្របពេលរបាំងការពាររបស់ បញ្ជាការដ្ឋានអង្គរក្សមិនសូវធំ។

ទី៣. ការវ៉ៃសេវាកាច ធ្ងន់ៗរបស់ វិសាខា ពិតជាបានធ្វើឲ្យ បញ្ជាការដ្ឋានអង្គរក្ស ពិបាកចាប់បាល់ និងពិបាកលើកបាល់ឲ្យអ្នកផ្តាច់ ដូច្នេះហើយបានជាផ្តាច់មិនសូវល្អ ហើយក៏ជាប់របាំងការពារ។ ជាក់ស្តែងកីឡាករអាមេរិក Kevin Kobrine និង វឿន វាសនា ពិតជាវ៉ៃសេវាកាចៗ។
ចំណុចសំខាន់ ៣ នេះគឺជាផ្នែកខ្លាំងរបស់ វិសាខា ប៉ុន្តែពួកគេក៏មានកីឡាករល្អលេងបែបបុគ្គលល្អថែមទៀត ដូចជា វឿន វាសនា ពូកែប្រើកល់ល្បិចក្នុងការទម្លាក់បាល់រកពិន្ទុ ហើយរូបគេមកពីលីគតៃវ៉ាន់គឺជាផលចំណេញ បន្ថែមលើកីឡាករបរទេស ៣ នាក់នៅលើទីលាន។ ជាមួយគ្នានេះក៏មិនអាចខ្វះបានសម្រាប់ ជើងក្រោមរបស់ពួកគេគឺលីប្រូថ្មីវ័យក្មេងល្អ និងការយល់ចិត្តគ្នារបស់ដៃប៉ះសេថ្មី ព្រមទាំងមានកីឡាករបម្រុងល្អៗដែលអាចលេងបាន បើទោះជាមានកីឡាករណារបួស៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


