Connect with us

កីឡា

ស្មាត់​លេច​ធ្លោ​ គួន​ ម៉ុម​ សូម​អ្នក​គាំទ្រ​ទាំង​អស់​កុំ​ប៉ះ​ពាក្យសម្ដី​គ្នា​ និង​បន្ត​ចូលរួម​លើក​ស្ទួយ​បាល់ទះ​នៅ​កម្ពុជា​

បានផុស

នៅ

កីឡាករ​បាល់ទះ​លេច​ធ្លោ​នៅ​កម្ពុជា​ គួន​ ម៉ុម​ ផ្ដាំផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​ (FAN)​ ទាំង​អស់​គ្នា​ថា​ ស្រឡាញ់​ក្រុម​ណា​ ឬ​កីឡាករ​ណា​ក៏​ដោយ​សូម​កុំ​ប៉ះ​ពាក្យ​សម្ដី​គ្នា​ និង​បន្ត​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ថែម​ទៀត​ដើម្បី​ឲ្យ​កាន់​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ឆ្ពោះ​ទៅ​ឆាក​អន្តរជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ គួន​ ម៉ុម

កីឡាករ​ គួន​ ម៉ុម​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​សំណូម​ពរ​ដល់​អ្នក​គាំទ្រ​បាល់ទះ​ទាំង​អស់​មិន​ថា​អ្នក​គាំទ្រ​ក្លឹប​បាល់ទះ​វិសាខា​ ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស​ ឬ​ជា​អ្នក​គាំទ្រ​កីឡាករ​រូប​ណា​នោះ​ទេ​ សូម​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាក្យ​សម្ដី​លើសលួស​គ្នា​ទៅ​វិញ​ទៅ​មក​ និង​រក្សា​ភាព​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ខ្មែរ​ និង​ជា​អ្នក​ស្រឡាញ់​គាំទ្រ​បាល់​ទះ​នៅ​កម្ពុជា។​

ស្មាត់​មក​ពី​ខេត្ត​តាកែវ​រូប​នេះ​បន្ថែម​ទៀត​ថា​ ជាក់​ស្ដែង​ព្រឹត្តិការណ៍​ប្រកួត​តេជោលីគ​នេះ​គឺ​រៀបចំ​ដោយ​ខ្មែរ​ ធ្វើ​ឡើង​នៅ​កម្ពុជា​ ដូច្នេះ​ការ​​នាំ​យក​បរទេស​មក​ចូលរួម​ប្រកួត​ក៏​កាន់​តែ​ជា​ការ​ផ្សព្វផ្សាយ​ផង​ដែរ។​ ដូច្នេះ​មិន​ថា​កីឡាករ​ អ្នក​គាំទ្រ​ ក្លឹប​ សហការ​គ្នា​បាន​ល្អ​នោះ​ភាព​ជោគជ័យ​គឺ​ជា​បាល់ទះ​កម្ពុជា​ទាំង​អស់​គ្នា​ និង​បន្ត​ចូលរួម​ចលនា​គាំទ្រ​ និង​ផ្សព្វផ្សាយ​បាល់ទះ​ខ្មែរ​ឲ្យ​កាន់​តែ​ល្បី​ឆ្ពោះ​ទៅ​លើ​ឆាក​អន្តរជាតិ។​

ទិដ្ឋភាពអ្នក​គាំទ្រ

បញ្ជាក់​ដែរ​ថា​ ក្នុង​ការ​ប្រកួត​តេជោលីគ​ រដូវ​កាល​ទី៣​ នេះ​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​សាធារណៈ​ជន​ពិសេស​អំឡុង​ជុំ​ទី២​ ដែល​ប្រជុំ​ដោយ​កីឡាករ​បរទេស​ល្អៗ​ និង​កីឡាករ​ល្បីឈ្មោះ។​ ក្លឹប​បាល់ទះ​ចំនួន​ ២ធំៗ​ដែល​គេ​មើល​ឃើញ​មាន​ការ​គាំទ្រ​ (FAN)​ គឺ​សមាគម​បាល់ទះ​វិសាខា​ និង​ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ កន្លង​មក​មាន​ការ​ចូលរួម​ទស្សនា​ច្រើនៗ​ក្នុង​ពេល​ប្រកួត​ម្ដងៗ​នៅ​តេជោលីគ​ ឆ្នាំ​២០២៦ ៕​

Poster អរគុណរបស់សហព័ន្ធ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម