Connect with us

កីឡា

២ចំណុច​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​នៅ​ជុំ​ទី២​ តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​

បានផុស

នៅ

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ ថា​ការ​ផ្ទុះ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​នៅ​ជុំ​ទី២​ តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​មាន ​២ចំណុច​ធំៗ​គឺ​ទី១​ ផ្លាស់ប្ដូរ​លក្ខខណ្ឌ​មួយ​ចំនួន​អាច​ដោះដូរ​កីឡាករ​ថ្មី​ និង​ចំណុច​ទី២​ នោះ​វត្តមាន​កីឡាករ​ឆ្នើម​ វឿន​ វាសនា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អាំង សិរីពិសិដ្ឋ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ សន្ទុះ​នៃ​អ្នក​គាំទ្រ​ពិត​ប្រាកដ​យ៉ាង​ច្រើន​កុះករ​នេះ​ហើយ​ជា​សម្រស់​នៃ​បាល់ទះ។​ ការ​ផ្ទុះ​ឡើង​នៃ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​នេះ​គឺ​មាន​កក្ដា​រួម​ផ្សំ​ធំៗ​ចំនួន​ ២។​

ទី១​ ការ​មក​ទស្សនា​គាំទ្រ​ច្រើន​នេះ​អាច​មក​ពី​ការ​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​ថ្មី​មួយ​ចំនួន​គឺ​រដូវ​កាល​ទី៣​ កីឡាករ​បរទេស​កើន​ចំនួន​រហូត​ដល់​ ៧នាក់​ ប៉ុន្តែ​ក្នុង​ទីលាន​ប្រកួត​បាន​តែ​ ៣នាក់​ប៉ុណ្ណោះ។​ ជា​មួយ​គ្នា​នោះ​ដែរ​គឺ​មានលក្ខខណ្ឌ​អាច​ដោះដូរ​កីឡាករ​នៅ​ជុំ​ទី២​ ឡើង​វិញ។​ ដូច្នេះ​ការ​ផ្លាស់ប្ដូរ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​មាន​សមាសភាព​កីឡាករ​ថ្មីៗ​ និង​មាន​ទម្រង់​លេង​ល្អ​ និង​ទាក់ទាញឡើង​វិញ។​

ទិដ្ឋភាព​ការ​ប្រកួត​ជុំ​ទី២​

ទី២​ វត្តមាន​កីឡាករ​ វឿន​ វាសនា​ នៅ​ជុំ​ទី២​ នៃវគ្គ​វិលជុំ​សន្សំពិន្ទុ​នេះ។​ វាសនា​ ជា​កីឡាករ​ឆ្នើម​ និង​ជា​អ្នក​ដឹកនាំ​ក្រុម​លេង​មិន​ថា​នៅ​ឈុត​ជម្រើស​ជាតិ​ វិសាខា​ និង​ Win Streak ដូច្នេះ​ហើយ​មហាជន​បាន​ទន្ទឹង​រង់ចាំ​រូប​គេ​ជា​ខ្លាំង។​ ការ​ចូល​លេង​នៅ​ជុំ​ទី២​ របស់​ វឿន​ វាសនា​ នេះ​គឺ​ពិត​ជា​បាន​នាំ​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​ផង​ដែរ​នៅ​ជុំ​នេះ​រហូត​គ្មាន​កន្លែង​ទស្សនា។​

កីឡាករ វឿន​ វាសនា​

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្ដូរ​ និង​នាំ​យក​កីឡាករ​ច្រើន​នៅ​ជុំ​ទី២​ នេះ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ការ​គាំទ្រ​ក៏​ដូច​ជា​មាន​អ្នក​ចូល​ទស្សនា​ការ​ប្រកួត​ជា​ច្រើន​ផង​ដែរ​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃទី១៩​ ខែ​មិថុនា​ ឆ្នាំ​២០២៦ នេះ។​ អំឡុង​ការ​ប្រកួត​ថ្ងៃ​ទី៣​ នៃ​ជុំ​ទី២​ រវាង​ វិសាខា​ និង​ បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​ធ្វើ​ឲ្យ​មាន​អ្នក​មក​គាំទ្រ​ច្រើន​មែនទែន​រហូត​ដល់​គ្មាន​កន្លែង​ទស្សនា។​ ការ​ប្រកួត​នៅ​ជុំ​ទី២​ នេះ​នៅ​សល់​តែ​ ២ប្រកួត​ទៀត​តែ​ប៉ុណ្ណោះ​នឹង​បញ្ចប់​រក​ឃើញ​ក្រុម​ឡើង​ និង​ធ្លាក់​ហើយ៕

កីឡាករចំណូល​ថ្មី​របស់​វិសាខា

ក្រុមអង្គរក្ស

ទិដ្ឋភាពអ្នកគាំទ្រ(រូបភាព​ BHQ)

អត្ថបទដោយ៖ នួន ស៊ីណា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម