កីឡា
គួម ម៉ុម លើកចំណុចល្អរបស់វិសាខារហូតយកឈ្នះបញ្ជាការដ្ឋានអង្គរក្ស ៣-០ យប់មិញនេះ
ស្មាត់របស់វិសាខាកីឡាករ គួន ម៉ុម ថាយប់មិញនេះក្រុមរបស់ខ្លួនគឺលេងបានល្អទាំងការវាយសេវា ការចាប់បាំង និងម៉ាត់ផ្ដាច់រហូតអាចយកឈ្នះលើក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្សងាយៗដោយលទ្ធផល ៣-០ ដែលស្ទើរមិនចង់ជឿលទ្ធផលបែបនេះ។

កីឡាករ គួន ម៉ុម
កីឡាករ គួន ម៉ុម បានឲ្យដឹងថា រូបគេមិនចង់ជឿថាវិសាខាអាចយកឈ្នះលើក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្សដោយលទ្ធផល ៣-០ បែបនេះនោះទេ។ មុនការប្រកួតគិតថាការប្រកួតនេះមិនស្រួលនោះឡើយ និងអាចឈានដល់ ៤-៥សិតទើបរកឃើញអ្នកចាញ់ឈ្នះ។

ទិដ្ឋភាពការប្រកួត
ស្មាត់ដើមកំណើតពីខេត្តតាកែវរូបនេះបន្ថែមទៀតថា យ៉ាងណាយប់មិញនេះក្រុមវិសាខារបស់ខ្លួនពិតជាលេងបានល្អមែន ពោលគឺការតាមចាប់បាំងច្បាស់ៗពី វឿន វាសនា និងកីឡាករបរទេសរបស់ក្រុម។ មួយវិញទៀតការលោតសេវាធ្ងន់ៗក៏បានធ្វើឲ្យខាងអង្គរក្សមានការលំបាកផងដែរក្នុងការប្រកួតនេះភ្លាត់ចាញ់ហើយចាញ់ទៀតរហូតដល់លទ្ធផល ៣-០ បែបនេះទៅ។

ទិដ្ឋភាពការប្រកួត
បញ្ជាក់ដែរថា ការប្រកួតលើកទី៣ នៃវគ្គវិលជុំសន្សំពិន្ទុជុំទី២ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះក្រុមវិសាខា បានយកឈ្នះលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-០។ ចំណែក ២ក្រុមទៀតគឺស្នងការរាជធានីភ្នំពេញ យកឈ្នះលើស្នងការខេត្តកោះកុង ៣-០ និងស្នងការខេត្តស្វាយរៀង យកឈ្នះលើក្រសួងមហាផ្ទៃ ៣-១។ សរុបពិន្ទុបណ្ដុះអាសន្នគឺលេខបានលើវិសាខា ៣ប្រកួតឈ្នះ៣ មាន៨ពិន្ទុ។ លេខ២ បានលើស្នងការខេត្តស្វាយរៀង ៣ប្រកួតឈ្នះ២ ចាញ់១ មាន ៧ពិន្ទុ។ លេខ៣ បញ្ជាការដ្ឋានអង្គរក្ស ៣ប្រកួតឈ្នះ២ ចាញ់១ មាន ៦ពិន្ទុ លេខ៤ ស្នងការរាជធានីភ្នំពេញ ៣ប្រកួតឈ្នះ២ ចាញ់១ មាន ៥ពិន្ទុ។ លេខ៥ ក្រសួងមហាផ្ទៃ ៣ប្រកួតចាញ់៣ មាន ១ពិន្ទុ និងលេខ៦ ស្នងការខេត្តកោះកុង ៣ប្រកួតចាញ់ទាំង៣ មាន ០ពិន្ទុ៕



ទិដ្ឋភាពការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


