កីឡា
ក្រុមណាឡើងវគ្គផ្តាច់ព្រ័ត្រ វិសាខា ប៉ះ ស្នងការភ្នំពេញ ខណៈ អង្គរក្ស ប៉ះ ស្នងការស្វាយរៀង រសៀលនេះ?
ការប្រកួតកីឡាបាល់ទះតេជោលីគ រដូវកាលទី៣ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នារសៀល ថ្ងៃពុធ ទី១ ខែកក្កដា នេះហើយ ដែលជាការប្រកួតរវាង វិសាខា ជាមួយ ស្នងការរាជធានីភ្នំពេញ វេលាម៉ោង ៣ រសៀល និង ក្រុមបញ្ជាការដ្ឋានអង្គរក្ស ជាមួយ ស្នងការខេត្តស្វាយរៀង វេលាម៉ោង ៥ ល្ងាច នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក។

មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា ធ្វើបានល្អនៅជុំទី២ បន្ទាប់ពីរៀបចំខ្លួនគួរឲ្យចាប់អារម្មណ៍។ កាលពីជុំទី១ វិសាខា ស្ថិតនៅលេខ ២ ពីការប្រកួតឈ្នះ ៥ និងចាញ់ ២។ ចំណែក ស្នងការរាជធានីភ្នំពេញ កាលពីជុំទី១ ឈ្នះ ៤ និងចាញ់ ៣ ស្ថិតនៅលេខ ៤ ។
ឈានចូលជុំទី២ វិសាខា ឈ្នះទាំង ៥ ប្រកួត ឈរលើកំពូលតារាង ខណៈ ស្នងការរាជធានីភ្នំពេញ បានឈ្នះ ២ និងចាញ់ ៣ ស្ថិតនៅលេខ ៤ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប្រវត្តិជួបគ្នា ២ លើក ក្នុងរដូវកាលនេះ វិសាខា បានឈ្នះ ស្នងការរាជធានីភ្នំពេញ ទាំង ២ លើកគឺ ឈ្នះ ៣-០ នៅជុំទី១ និងឈ្នះ ៣-១ នៅជុំទី២។
វិសាខា ផ្លាស់ប្តូរកីឡាករបរទេសស្ទើរទាំងអស់ក្រោយចប់ជុំទី១ ដោយរក្សាទុកដៃប៉ះសេសញ្ជាតិហ្វីលីពីន Retamar និងនាំចូលដៃប៉ះសេបារាំង Simon Gill, ស្មាត់បារាំង Gempin ស្មាត់អាមរិក Kobrine និង អ្នកការពារកណ្តាលប្រេស៊ីល Renan ព្រមទាំងស្មាត់កម្ពុជា វឿន វាសនា ដែលធ្វើឲ្យពួកគេខ្លាំង។ ចំណែក ស្នងការរាជធានីភ្នំពេញ ប្រើប្រាស់កីឡាករខ្មែរសុទ្ធ។

នៅវេលាម៉ោង ៥ ល្ងាចនេះគឺជាការប្រកួតគួរឲ្យចាប់អារម្មណ៍បំផុតរវាងក្រុមលេខ ២ បញ្ជាការដ្ឋានអង្គរក្ស និងក្រុមលេខ ៣ ស្នងការខេត្តស្វាយរៀង។ វាជាជំនួបសងសឹកសម្រាប់ ក្រុមស្នងការខេត្តស្វាយរៀង ដោយសារជួបគ្នា ២ ក្នុងរដូវកាលនេះគឺចាញ់ ៣-១ នៅជុំទី១ និងចាញ់ ៣-០ នៅជុំទី២។
កាលពីជុំទី១ បញ្ជាការដ្ឋានអង្គរក្ស ធ្វើបានយ៉ាងល្អដោយឈ្នះទាំង ៧ ប្រកួត ស្ថិតនៅកំពូលតារាង ប៉ុន្តែឈានចូលជុំទី២ ពួកគេបានឈ្នះ ៤ និងចាញ់ ១ ស្ថិតនៅលេខ២។ ចំណែកស្នងការខេត្តស្វាយរៀង វិញ កាលពីជុំទី១ ឈ្នះ ៤ និងចាញ់ ៣ ស្ថិតនៅលេខ ៥ ប៉ុន្តែចូលជុំទី ២ ធ្វើបានល្អដោយឈ្នះ ៣ និងចាញ់ ២ ស្ថិតនៅលេខ ៣។

ក្រោយចប់ជុំទី១ បញ្ជាការដ្ឋានអង្គរក្ស បានបន្ថែមដៃប៉ះសេសញ្ជាតិឥណ្ឌូណេស៊ី Nizar Julfikar និងស្មាត់ស្តាំ Dimas Saputra បន្ថែមលើកីឡាករឥណ្ឌូណេស៊ីដែលមាន ៣ នាក់ស្រាប់។ ចំណែក ស្នងការខេត្តស្វាយរៀង បាននាំចូលកីឡាករបរទេសម្នាក់ប៉ុណ្ណោះគឺកីឡាករទុយនីស៊ី Marouan Belhaj Salah បន្ថែមលើកីឡាករអាមេរិក Jalen Penrose និងស្មាត់ឥណ្ឌា Praful។

សូមបញ្ជាក់ថា ក្រុមឈ្នះ ត្រូវប៉ះ ក្រុមឈ្នះ ដើម្បីដណ្តើមជើងឯក នៅថ្ងៃសុក្រទី៣ ខែកក្កដា ហើយក្រុមចាញ់ ប៉ះ ក្រុមចាញ់ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣៕

អត្ថបទ៖ វិរបុត្រ
រូបថត៖ Sar Sokha
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


