Connect with us

កីឡា

ម្ចាស់​ផ្ទះធ្លាក់អស់ ២ ខណៈ​ក្រុម​មក​ពី​អឺរ៉ុប បង្ហាញ​ភាពខ្លាំង​ឡើង​វគ្គ ៨ ក្រុម​នៅ World Cup  2026

បានផុស

នៅ

ត្រឹម​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026 រកឃើញ​ ៤ ក្រុម​ហើយ​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​គឺ បារាំង ម៉ារ៉ុក ន័រវែស និង​អង់គ្លេស។ ក្នុង​ចំណោម ៤ ក្រុម​នេះ​គឺ មាន ៣ ក្រុម​មក​ពី​តំបន់​អឺរ៉ុប គឺ បារាំង ន័រវែស និង​ អង់គ្លេស។

ក្រុម​បារាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បារាំង បាន​ឈ្នះ ប៉ារ៉ាហ្គាយ​ ដោយ​លទ្ធផល ១-០ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ហើយ ម៉ារ៉ុក​ បាន​ឈ្នះ កាណាដា ដោយ​លទ្ធផល ៣-០។ បារាំង និង ម៉ារ៉ុក ត្រូវ​ជួប​គ្នា​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ក្រុម​ម៉ារ៉ុក

ជា​មួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ ន័រវែស បាន​យក​ឈ្នះ ប្រេស៊ីល ដោយ​លទ្ធផល ២-១ នៅ​វគ្គ​១៦ ក្រុម​ចុង​ក្រោយ ហើយ អង់គ្លេស បាន​យក​ឈ្នះ ម៉ិកស៊ិក ដោយ​លទ្ធផល ៣-២។ ន័រវែស និងអង់គ្លេស ត្រូវ​ជួប​គ្នា​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ក្រុម​អង់គ្លេស

នៅ​សល់​ ៤ ក្រុម​ទៀត​សម្រាប់​វគ្គ ៨ ក្រុម​ចុង​ក្រោយ រវាង ក្រុម អាហ្សង់ទីន ប៉ះ អេហ្ស៊ីប និង ស្វីស ប៉ះ កូឡូប៊ី ហើយ ព័រទុយហ្កាល់ ប៉ះ អេស្ប៉ាញ និង បែលហ្ស៊ិក ប៉ះ អាមេរិក។ នៅ​មាន​ក្រុម​មក​ពី​អឺរ៉ុបជា​ច្រើន​ទៀត​​​ដែលនៅ​មាន​ឱកាស​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​គឺ អេស្ប៉ាញ ព័រទុយហ្គាល់ បែលហ្ស៊ិក និង ស្វីស។

ក្រុមន័រវែស

ចំណែក ក្រុម​ម្ចាស់​ផ្ទះវិញ​មាន​ពីរ​ហើយ​បាន​ធ្លាក់​​គឺ កាណាដា និង ម៉ិកស៊ិក បាន​ធ្លាក់ ដោយ​នៅ​សល់​តែ សហរដ្ឋ​អាមេរិក មួយ​ដែល​ត្រូវ​ប្រកួត​ជា​មួយ បែលហ្ស៊ិក វគ្គ ១៦ ក្រុម​ចុង​ក្រោយ។

កីឡាករ Kylian Mbappe ពេល​អបអរ​គ្រាប់

គិត​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ ការ​ប្រកួត​បាន​ដំណើរ​ការ​ចំនួន ៩២ ប្រកួត​ហើយ ក្នុង​នោះ​កើត​មានគ្រាប់​បាល់​ចំនួន ២៦៩ គ្រាប់។ កីឡាករ ៣ នាក់ រក​បាន ៧ គ្រាប់​ស្មើ​គ្នា​គឺ Lionel Messi, Kylian Mbappe និង Erly Haaland។ កីឡាករ​អង់គ្លេស Harry Kane រក​បាន ៦ គ្រាប់ និង​មាន​កីឡាករ ៦ នាក់​ទៀត​រកបាន ៤ គ្រាប់​ស្មើ​គ្នា។ កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​គ្រាប់​សុទ្ធ​តែ​នៅ​មាន​ឱកាស​ប្រជែង​ពាន​ស្បែក​ជើង​មាស​ ​ដោយសារ​ក្រុម​របស់​ពួក​គេ​សុទ្ធ​តែ​បាន​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

កីឡាករ Lionel Messi ពេល​អបអរ​គ្រាប់​បាល់

ចំពោះ​អ្នក​ទស្សនា​ផ្ទាល់​វិញ​គឺ​សរុប​ចំនួន ៦,០០១,២៧៤​ នាក់ ដែល​គិត​ជាមធ្យម​ ៦៥,២៣១ នាក់​ក្នុង​មួយ​ប្រកួត។ ចំនួនទស្សនា​ផ្ទាល់​នេះ​បាន​កើន​ឡើង​ទ្វេ​ដង បើ​ប្រៀប​ធៀប​នឹងកំណត់​ត្រា​ចាស់ កាល​ពី​ឆ្នាំ ១៩៩៤ ដែល​មាន​អ្នក​ទស្សនា​សរុប​ចំនួន ៣,៥៧៨,៥៣៨​នាក់៕

កីឡាករ Erling Haaland ពេល​អបអរ​គ្រាប់​បាល់

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម