Connect with us

កីឡា

Ronaldo បានបំបែកកំណត់ត្រាពិសេសមួយ ក្រោយស៊ុតប៉េណាល់ទី ១ គ្រាប់ទល់ ក្រូអាត យប់មិញ

បានផុស

នៅ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រាពិសេសមួយ ក្រោយស៊ុតមួយគ្រាប់ ជួយឱ្យ ព័រទុយហ្គាល់ ឈ្នះ ក្រូអាត នៅវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមរហស្សនាមបញ្ចខែល ព័រទុយហ្គាល់ បានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយជាផ្លូវការហើយ បន្ទាប់ពីឈ្នះក្រុម ក្រូអាត នៅវគ្គ ៣២ ក្រុមចុងក្រោយ នាព្រឹកថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៦ នេះក្នុងលទ្ធផល ២-១។

ខាង ក្រូអាត ជាអ្នករកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Ivan Perisic។ បន្ទាប់មក ព័រទុយហ្គាល់ រកបានគ្រាប់បាល់វាយបក ២ គ្រាប់មកវិញ ដោយ Cristiano Ronaldo នៅនាទីទី ៦៨ តាមរយៈបាល់ប៉េណាល់ទី និង Goncalo Ramos នៅនាទីទី ៩០+៤។

ក្រោយរកបានគ្រាប់បាល់មួយគ្រាប់នេះ Ronaldo បំបែកកំណត់ត្រាមួយ ដោយក្លាយជាកីឡាករមានវ័យចំណាស់បំផុតរកបានគ្រាប់បាល់នៅវគ្គចាញ់ធ្លាក់ក្នុងប្រវត្តិសាស្ត្រ World Cup ពោលគឺក្នុងវ័យ ៤១ ឆ្នាំ និង ១៤៧ ថ្ងៃ។

ជាមួយគ្នានេះ Ronaldo ក៏បានបំបែកនូវកំណត់ត្រាមួយទៀតផងដែរសម្រាប់ខ្លួនឯងផ្ទាល់ ដោយគ្រាប់បាល់មួយគ្រាប់នេះ គឺជាគ្រាប់បាល់លើកដំបូង ដែលគាត់រកបាននៅវគ្គចាញ់ធ្លាក់ ក្នុងចំណោមការបង្ហាញខ្លួន ៦ លើកកន្លងមក ដោយគិតទាំងឆ្នាំ ២០២៦ នេះ។

គួរបញ្ជាក់ ថា ជំហានបន្ទាប់ Ronaldo នឹងត្រូវដឹកនាំ ព័រទុយហ្គាល់ ឡើងទៅជួប អេស្ប៉ាញ នៅវគ្គ ១៦ ក្រុម នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម