កីឡា
ក្រុមការពារជើងឯក អាហ្សង់ទីន អាចរងហានិភ័យ ជួប កាបវែរ ក្រុមល្អការពារ
ក្រុមជម្រើសជាតិ អាហ្សង់ទីន ត្រូវបានគេមើលឃើញ ជាក្រុមខ្លាំងមួយ ដែលអាចមានសមត្ថភាពប្រជែងជើងឯកព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 នេះបាន ប៉ុន្តែនៅវគ្គ ៣២ ក្រុម គឺពួកគេត្រូវឆ្លងក្រុម កាបវែរ សិន ដែលជាឧបសគ្គមិនអាចមើលរំលងបាន។

ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន នឹងត្រូវជួបក្រុម កាបវែរ ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នាម៉ោង ៥ ព្រឹកថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៦។ មុនជំនួបនេះមកដល់ អ្នកវិភាគ ក៏ដូចជាអ្នកគាំទ្រទូទាំងពិភពលោក បានមើលឃើញ ថា កាបវែរ មិនអាចប្រៀបផ្ទឹមនឹង អាហ្សង់ទីន នោះទេ។
ទោះបីជាយ៉ាងណា ក្រុម កាបវែរ ជាក្រុមមួយ ដែលមិនអាចមើលរំលងបាននោះទេ ដ្បិតនេះទើបជាការបង្ហាញខ្លួនលើកដំបូងនៅ World Cup របស់ពួកគេក៏ដោយ។ ក្រុមប្រទេសកោះមកពីតំបន់ អាហ្វ្រិកខាងលិច មួយនេះ បានបង្ហាញសក្តានុពលរបស់ខ្លួនរួចហើយ តាមរយៈការប្រកួតនៅក្នុងពូល H ដែលសុទ្ធតែជាក្រុមខ្លាំងៗ ប៉ុន្តែនៅតែអាចឆ្លងផុតពូលបាន។

ថ្វីដ្បិត កាបវែរ ស្ថិតនៅក្នុងពូលមួយ ដែលគេរំពឹងទាល់តែសោះ ថា នឹងអាចឆ្លងផុតពូលបាន ដោយសារមានក្រុមខ្លាំងដូចជា អេស្ប៉ាញ និង អ៊ុយរូហ្គាយ ប៉ុន្តែពួកគេនៅតែអាចឆ្លងមកវគ្គ ៣២ ក្រុមបានយ៉ាងភ្ញាក់ផ្អើល។
គ្រប់យ៉ាងមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាសមត្ថភាពរបស់ពួកគេ ដែលមានតំបន់ការពាររឹងមាំ។ ក្រុមនេះមិនសូវមានប្រយុទ្ធមុតស្រួចនោះទេ ប៉ុន្តែចំណុចពិសេសរបស់ពួកគេ គឺការពារ។ សូម្បីតែក្រុមគោជល់ អេស្ប៉ាញ ក៏មិនអាចទម្លុះសំណាញ់ទីរបស់ពួកគេបាននោះទេ។ កាបវែរ បានស្មើទាំង ៣ ប្រកួតនៅក្នុងពូល H ក្នុងនោះ អេស្ប៉ាញ ០-០, អ៊ុយរូហ្គាយ ២-២ និង អារ៉ាប៉ីសាអ៊ូឌីត ០-០។

ក្រឡេកមកមើលក្រុមជើងឯក ២០២២ អាហ្សង់ទីន វិញ កំពុងក្លាយជាក្រុមដ៏ខ្លាំងក្លាមួយនៅ World Cup 2026។ Messi នៅតែឈរជាបង្គោលដ៏សំខាន់របស់ក្រុមពពកសអាហ្សង់ទីន ដោយការប្រកួតនៅវគ្គចែកពូលកន្លងទៅ រកបានរហូតដល់ទៅ ៦ គ្រាប់។ ចំណែកកីឡាករផ្សេងទៀតក៏នៅតែល្អ ដូចជា Mac Allister, Rodrigo De Paul, Enzo Fernandes និង Julian Alvarez ជាដើម។
ប៉ុន្តែ អាហ្សង់ទីន ទំនងនឹងមិនងាយស្រួលនោះទេ សម្រាប់ការប្រកួតនៅវគ្គ ៣២ ក្រុមចុងក្រោយទល់នឹងក្រុម កាបវែរ ដោយសារពួកគេជាក្រុមពូកែការពារ។ ជាក់ស្តែង សូម្បី អេស្ប៉ាញ ដែលមានប្រយុទ្ធមុតស្រួច ដូចជា Lamine Yamal, Mikel Oyarzabal និង Nico Williams ក៏មិនអាចទម្លុះទីពួកគេបានដែរ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


