Connect with us

កីឡា

ក្រុមមកពី អាស៊ី ធ្លាក់ពី World Cup 2026 អស់គ្មានសល់ ត្រឹមវគ្គ ៣២ ក្រុម

បានផុស

នៅ

ក្រុមជម្រើសជាតិមកពី អាស៊ី ទាំង ៩ ក្រុម បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 អស់គ្មានសល់ ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៦ នេះ ខណៈក្រុមមកពី អាស៊ី សរុប ៩ ក្រុម មិនមានក្រុមណាមួយបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយនោះទេ។

មានក្រុម អាស៊ី ចំនួន ៧ បានធ្លាក់នៅវគ្គសន្សំពិន្ទុក្នុងពូល ដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី កាតា អារ៉ាប៉ីសាអ៊ូឌីត កូរ៉េខាងត្បូង និង អ៊ុយបេគីស្ថាន។ ដោយឡែកនៅវគ្គ ៣២ ក្រុមចុងក្រោយ មានតែក្រុម អាស៊ី ២ ប៉ុណ្ណោះ គឺ ជប៉ុន និង អូស្ត្រាលី បានឡើងមកដល់។

ប៉ុន្តែពិតជាសោកស្តាយ ដែលក្រុមទាំង ២ នោះបានធ្លាក់អស់ទៅហើយ។ ក្រុមសាំម៉ូរ៉ៃ ជប៉ុន បានធ្លាក់ បន្ទាប់ពីចាញ់ ប្រេស៊ីល ១-២ ខណៈចុងក្រោយនេះ អូស្ត្រាលី បានចាញ់ អេហ្ស៊ីប នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ២-៤ បន្ទាប់ពី ១២០ នាទីស្មើគ្នា ១-១។

ក្រឡេកទៅមើលក្រុមទាំង ១៦ ក៏ដូចជាគូប្រកួតនីមួយៗនៅវគ្គ ១៦ ក្រុមចុងក្រោយវិញ ក៏បានរកឃើញហើយដែរ ក្នុងនោះ កាណាដា ត្រូវជួប ម៉ារ៉ុក, ប៉ារ៉ាហ្គាយ ជួប បារាំង, អាមេរិក ជួប ប៊ែលហ្ស៊ិក, ព័រទុយហ្គាល់ ជួប អេស្ប៉ាញ។

ចំណែក ៤ គូទៀត គឺ ប្រេស៊ីល ជួប ន័រវែស, ម៉ិកស៊ិក ជួប អង់គ្លេស, ស្វីស ជួប កូឡុំប៉ី និង អាហ្សង់ទីន ជួប អេហ្ស៊ីប៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម