Connect with us

កីឡា

រឿង​ថ្មី! កីឡាករ​អាមេរិក Balogun ទទួល​បាន​កាត​ក្រហម ត្រូវ​បាន​ដក​ពិន័យ​​​ឲ្យ​លេង​ទល់​នឹង បែលហ្ស៊ិក

បានផុស

នៅ

កីឡាករ​អាមេរិករ Folarin Balogun ត្រូវ​បាន​អាជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ការ​ប្រកួត​នៅពេល សហរដ្ឋអាមេរិក បាន​យក​ឈ្នះក្រុម​ជម្រើស​ជាតិ បូស្នៀ ដោយ​លទ្ធផល ២-០ នៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026។

កីឡាករ Folarin Balogun ត្រូវ​បាន​អាជ្ញា​កណ្តាល Raphael Claus ពិន័យ​កាត​ក្រហម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ច្បាប់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) កីឡាករ​ដែល​ទទួល​បាន​ក្រហម ត្រូវ​ជាប់​ពិន័យមិន​អាច​លេង​បាន​ ១ ប្រកួត ឬ ២ ប្រកួត សម្រាប់​ការ​ប្រកួត អាស្រ័យ​ទៅ​លើ​ស្ថានទម្ងន់​នៃ​ការ​ទទួល​បាន​កាត​ក្រហម។ សូម្បី​តែ​កីឡាករ​ទទួល​បាន​កាត​លឿន ២ លើក​ជាប់​​គ្នា​ក៏​ត្រូវ​ជាប់​បំរាម​មិន​អាច​លេង​បាន​សម្រាប់​ការ​ប្រកួត​បន្ទាប់​ដែរ។

ទោះ​បី​ជាយ៉ាង​ណា សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ បាន​អនុវត្ត​តាម​មាត្រា ២៧ នៃក្រម​វិន័យ​បាន​សម្រេច​លុប​ចោល​ការ​ព្យួរ​​លើ​កីឡាករ Balogun។ ពួក​គេ​មិនបាន​ដក​ចោល​ការ​ពិន័យ​កាត​ក្រហម​ទេ ប៉ុន្តែ​ដក​ការ​ព្យួរ​​សម្រាប់​ការ​លេង​នៅ​លើ​ទី​លាន​បន្ទាប់​ ដូច្នេះ​មាន​ន័យ​ថា កីឡាករ Balogun អាច​លេង​បាន​នៅ​ពេល សហរដ្ឋ​អាមេរិក ប្រកួត​ជា​មួយ បែលហ្ស៊ិក នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ ២០២៦។

កីឡាករ Folarin Balogun អបអរ​ពេល​រក​បាន​គ្រាប់​បាល់

រឿង​នេះ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាសយ៉ាង​ខ្លាំង ដោយសារ​​រឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​​ច្បាប់​អនុវត្ត​សាកល្បង និងមាន​ការ​លើក​ឡើង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បាន​លូក​ដៃ​ដោយ​បញ្ចុះ​បញ្ចូល​ FIFA ។

កីឡាករ​ទទួល​បាន​ក្រហម និង​កាត​លឿនពិរ​ដង

គិត​​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ ២០២៦ កីឡាករ​អាមេរិក Folarin Balogun ស្ថិត​ក្នុង​ចំណោម​ កីឡាករ ១៧ ​នាក់ ក្នុង​នោះ​​មាន​ ១៣ នាក់​ទទួល​កាតក្រហម​ និង​ ៤ នាក់ ទទួល​បាន​កាត​លឿន ២ លើក​ជាប់​គ្នា​ដែល​ត្រូវ​ជាប់​ពិន័យ​មិន​អាច​លេង​បាន​សម្រាប់​ការ​ប្រកួត​បន្ទាប់។ ទោះ​បី​ជា​យ៉ាង​ណា មាន​កីឡាករ​តែ​ Balogun ម្នាក់​គត់​ត្រូវ​បាន​លើក​ការ​ពិន័យ ហើយ​​អាច​លេង​បាន​សម្រាប់​ការ​ប្រកួត​បន្ទាប់៕

កីឡាករFolarin Balogun ពេល​ហ្វឹក​ហាត់

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម