កីឡា
អេស្ប៉ាញ និង ព័រទុយហ្គាល់ ធ្លាប់មានប្រវត្តិជូរចត់ទៅវិញទៅមក មុនប៉ះគ្នាយប់នេះ
ក្រុមជម្រើសជាតិ អេស្ប៉ាញ និង ព័រទុយហ្គាល់ សុទ្ធតែធ្លាប់ធ្វើឱ្យគ្នាស្រក់ទឹកភ្នែកទៅវិញទៅមក សម្រាប់ការប្រកួតក្នុងពានរង្វាន់សំខាន់ៗកន្លងមក ខណៈពួកគេនឹងត្រូវជួបគ្នាជាថ្មីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026។

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៦ នេះ ក្រុមបញ្ចខែល ព័រទុយហ្គាល់ នឹងត្រូវជួបជាមួយក្រុមគោជល់ អេស្ប៉ាញ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ World Cup 2026។ ការប្រកួតនេះ ត្រូវបានចាត់ទុកជាជំនួបដ៏ធំ និងតឹងតែងបំផុតនៅវគ្គ ១៦ ក្រុមចុងក្រោយ។
ក្រឡេកទៅមើលប្រវត្តិជួបគ្នានាពេលអតីតកាល ក្រុមទាំង ២ ធ្លាប់ជួបគ្នាច្រើនលើកមកហើយ ពោលគឺចំនួន ៤១ លើក សម្រាប់ការប្រកួតគ្រប់កម្មវិធី។ ក្រុម អេស្ប៉ាញ មានស្ថិតិល្អជាង ដោយការប្រកួតទាំង ៤១ លើកនោះ បានឈ្នះចំនួន ១៨ លើក ស្មើ ១៦ លើក និងចាញ់ ៧ លើក។
រាប់ចាប់ពីឆ្នាំ ២០១០ មក ក្រុមទាំង ២ ធ្លាប់ជួបគ្នា ៩ លើក ក្នុងនោះ អេស្ប៉ាញ ឈ្នះ ៣ លើក ស្មើ ៤ លើក និងចាញ់ ២ លើក។ ក្នុងចំណោមការជួបគ្នា ៩ លើកចុងក្រោយនេះ គឺ អេស្ប៉ាញ ធ្លាប់ធ្វើឱ្យ ព័រទុយហ្គាល់ ទឹកភ្នែកក្នុងការប្រកួតសំខាន់ ២ លើក ខណៈ ព័រទុយហ្គាល់ វិញ ក៏ធ្លាប់ធ្វើឱ្យ អេស្ប៉ាញ ទឹកភ្នែកវិញ ១ លើកផងដែរ។

រម្លឹកប្រវត្តិជួបគ្នាកាលពីឆ្នាំ ២០១០ គឺ អេស្ប៉ាញ បានធ្វើឱ្យ ព័រទុយហ្គាល់ ហាលអាវពី World Cup 2010 ត្រឹមវគ្គ ១៦ ក្រុម បន្ទាប់ពីឈ្នះ ១-០។ ចំណែក នៅឆ្នាំ ២០១២ ក្រុមគោជល់ បានធ្វើឱ្យក្រុមរបស់ Cristiano Ronaldo ទឹកភ្នែកម្តងទៀតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Euro បន្ទាប់ពីឈ្នះនៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៤-២ ក្រោយរយៈពេល ១២០ នាទីស្មើគ្នា ០-០។
យ៉ាងណាមិញ ព័រទុយហ្គាល់ ក៏ធ្លាប់ធ្វើឱ្យ អេស្ប៉ាញ ស្រក់ទឹកភ្នែកវិញម្តងដែរ កាលពីឆ្នាំ ២០២៥ កន្លងទៅ ដែលជាជំនួបវគ្គផ្តាច់ព្រ័ត្រពាន Euro។ ជំនួបនេះ គឺជាការប្រកួតលើកចុងក្រោយរវាងក្រុមទាំង ២ ដោយពេលនោះ ព័រទុយហ្គាល់ បានឈ្នះនៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៥-៣ បន្ទាប់ពី ១២០ នាទីស្មើគ្នា ២-២។
បើមើលអំពីការប្រកួតសរុប គឺ អេស្ប៉ាញ ធ្វើបានល្អជាង ប៉ុន្តែនេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ។ ក្រឡេកមកមើលការប្រកួតនៅ World Cup 2026 នេះ គឺក្រុមទាំង ២ ធ្វើបានល្អម្យ៉ាងម្នាក់។ អេស្ប៉ាញ ឈរនៅលេខ ១ ក្នុងពូល H ដោយឆ្លងកាត់ ៣ ប្រកួត ឈ្នះ ២ និងស្មើ ១ ហើយពួកគេបន្តឈ្នះក្រុម អូទ្រីស នៅវគ្គ ១៦ ក្រុម ៣-០។
រីឯ ព័រទុយហ្គាល់ វិញ បានបញ្ចប់ការប្រកួតនៅក្នុងពូល K ដោយឈរលេខ ២ ក្នុងពូល បន្ទាប់ពីឆ្លងកាត់ ៣ ប្រកួត ឈ្នះ ១ និងស្មើ ២។ លុះឈានចូលវគ្គ ៣២ ក្រុម ពួកគេបានឈ្នះក្រុម ក្រូអាត ក្នុងលទ្ធផលយ៉ាងតឹងតែង ២-១។
ក្រុមទាំង ២ សុទ្ធតែជាក្រុម ដែលមានចំណុចល្អរៀងៗខ្លួន ទាំងសមាសភាពកីឡាករ និង ស្ថិតិប្រកួត។ ដូច្នេះការប្រកួតរាត្រីនេះ នឹងក្លាយជាការប្រកួតដ៏កក្រើកបំផុតមួយនៅ World Cup 2026 ដែលអ្នកគាំទ្រមិនអាចរំលងបាន៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


