កីឡា
បារាំង ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Mbappé នៅលើ Messi ជាអ្នករកគ្រាប់បាល់ច្រើន
ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិ ម៉ារ៉ុក ដោយលទ្ធផល ២-០ នៅវគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញ។

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួនជាង ៦ ម៉ឺននាក់ ក្រុមមាន់គក បារាំង បានបង្ហាញសមត្ថភាពល្អទាំងការគ្រប់គ្រងបាល់ និងបង្កើតឱកាសស៊ុតជាច្រើនលើក ខណៈក្រុម ម៉ារ៉ុក ពិបាកសម្រុកទៅតំបន់គ្រោះថ្នាក់របស់បារាំង។

នៅវគ្គទី១ បារាំង ទទួលបានពិន័យស៊ុត ១១ ម៉ែត្រ នៅនាទីទី ២០ ប៉ុន្តែប្រធានក្រុម Kylian Mbappé ស៊ុតមិនបានសម្រេចដោយអ្នកចាំទីរបស់ម៉ារ៉ុក Yassine Bounou ជួយសង្គ្រោះបាន ដែលធ្វើឲ្យចប់វគ្គទី១គ្មានគ្រាប់បាល់កើតឡើង។

ទោះជាយ៉ាងណា បារាំង នៅតែអាចរកបានគ្រាប់ដល់ទៅ ២ គ្រាប់ នៅវគ្គទី២ ដោយខ្សែប្រយុទ្ធ Kylian Mbappé នៅនាទី ៦០ ហើយរូបគេក៏បានបញ្ជូនបាល់ឲ្យ Ousmane Dembélé ស៊ុតគ្រាប់បាល់ទី២ ក្នុងជ័យជម្នះ ២-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយគ្នានេះ Kylian Mbappé បានតាមស្មើគ្រាប់បាល់ ៨ គ្រាប់ របស់ Lionel Messi ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ នេះ ប៉ុន្តែកីឡាករជម្រើសជាតិបារាំង ឈរចំណាត់ថ្នាក់លេខ ១ ដោយសារបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៣ ដង។

៨គ្រាប់របស់ Kylian Mbappé គឺស៊ុតចូល ២ គ្រាប់ ពេល បារាំង ឈ្នះ សេណេហ្គាល់ ៣-១ និង ស៊ុតចូល ២ គ្រាប់ ពេលឈ្នះ អ៊ីរ៉ាក់ ៣-០ នៅវគ្គសន្សំពិន្ទុក្នុងពូល។ នៅវគ្គ ៣២ ក្រុមចុងក្រោយ រូបគេ ស៊ុតចូល ២ គ្រាប់ទៀតនៅពេលបារាំង ឈ្នះ ស៊ុយអែត ៣-០, នៅវគ្គ ១៦ ក្រុមចុងក្រោយ ស៊ុតប៉េណាល់ទី១១ម៉ែត្រ ១គ្រាប់ ពេល បារាំង ឈ្នះ ប៉ារ៉ាហ្គាយ ១-០ និងស៊ុត ១ គ្រាប់ នៅពេល បារាំង ឈ្នះ ម៉ារ៉ុក ២-០ នៅវគ្គ៨ក្រុមចុងក្រោយ ហើយក៏បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលបាន ៣ ដង៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


