កីឡា
អបអរសាទរ! Bellingham ស៊ុត ២ គ្រាប់ ជួយឲ្យ អង់គ្លេស ទម្លាក់ ន័រវែស ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមតោកំណាចអង់គ្លេស បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ ន័រវែស ដោយលទ្ធផល ២-១ នៅវគ្គ ៨ ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២៦។

ការប្រកួតបានដំណើរការរហូតដល់ ១២០នាទីទើបរកឃើញក្រុមឈ្នះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់រយៈពេល ៩០នាទីដំបូង ក្រុមទាំងពីរបានស្មើគ្នាដោយលទ្ធផល ១-១ ដែលគ្រាប់បាល់នាំមុខ ១-០ មុនដោយន័រវែសពីកីឡាករ Andreas Schjelderup នៅនាទី៣៦ ប៉ុន្តែចុងវគ្គទី២ ខ្សែបម្រើប្រយុទ្ធអង់គ្លេស Jude Bellingham នាទី ៤០+២ រកបានគ្រាប់បាល់តាមស្មើ ១-១។


សម្រាប់ការបន្ថែម ១៥ នាទីលើកទី១ អង់គ្លេស រកបានគ្រាប់បាល់យ៉ាងលឿននៅនាទី ៩៣ ដោយកីឡាករ Jude Bellingham ទៀតដើម្បីនាំមុខ ២-១ ខណៈ ន័រវែស ក៏បានព្យាយាមសម្រុកដែរ ប៉ុន្តែមិនសូវមានឱកាសល្អច្រើនទៀតទេ។ ផ្ទុយទៅវិញ អង់គ្លេសមានឱកាសល្អៗស៊ុតនៅនាទី ១៥ នាទីលើកទី២ ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើង។

អង់គ្លេស បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរង់ចាំក្រុមឈ្នះ រវាង អាហ្សង់ទីន និង ស្វីស។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតរកឃើញហើយគឺ បារាំង ជួប អេស្ប៉ាញ៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


