កីឡា
រឿងកាតក្រហមមួយ ធ្វើឲ្យកៅអីប្រធាន FIFA លោក 𝐆𝐢𝐚𝐧𝐧𝐢 កំពុងក្តៅខ្លាំង
តួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) របស់លោក 𝐆𝐢𝐚𝐧𝐧𝐢 𝐈𝐧𝐟𝐚𝐧𝐭𝐢𝐧𝐨 កំពុងតែក្តៅ បន្ទាប់ពីបញ្ហាជាច្រើនបានកើតមានឡើងនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ ជាពិសេសករណីកាតក្រហមលើកីឡាករអាមេរិក។

កីឡាករអាមេរិក Folarin Balogun បានទទួលការពិន័យកាតក្រហម ក្នុងការប្រកួត វគ្គ ៣២ ក្រុមចុងក្រោយ ហើយត្រូវព្យួរការប្រកួតបន្ទាប់ ប៉ុន្តែ FIFA បានដកបំរាមចេញ ធ្វើឲ្យរូបគេអាចលេងទល់នឹង បែលហ្សិក នៅវគ្គ ១៦ ក្រុមចុងក្រោយ។ ករណីនេះដោយសារតែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លូកដៃអន្តរាគមន៍ ដោយហៅទូរសព្ទទៅលោកប្រធាន FIFA។

សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានផ្កោលទោសយ៉ាងខ្លាំងលើករណីនេះ។ ពួកគាត់បានចាត់ទុកទង្វើរបស់លោក Infantino បំពានច្បាប់ FIFA គឺជាការសម្រេចចិត្តមិនធ្លាប់មានពីមុន មិនយល់ និងមិនសមហេតុផល។
ប្រធាន FIFA រូបនេះត្រូវដឹងពីមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក និងបានផ្តល់ពាន FIFA សន្តិភាពដល់លោក ដូណាល់ ត្រាំ ថែមទៀត។

UEFA បានអំពាវនាវឲ្យមានការស៊ើបអង្កេត។ សមាជិកសភាអឺរ៉ុបជាច្រើនបានចុះហត្ថលេខាលើលិខិតមួយដើម្បីទាមទារឲ្យ គណៈកម្មការសីធម៌របស់ FIFA ធ្វើការស៊ើបអង្កេតលើលោក Infantino។ ជាមួយគ្នានេះ អង្គការក្រៅរដ្ឋាភិបាលមួយក៏បានដាក់ពាក្យបណ្តឹងទៅ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិមានយុត្តាធិការលើលោក Infantino ពីព្រោះលោកក៏ជាសមាជិកអញ្ជើញម្នាក់របស់ IOC។

ទោះបីជាយ៉ាងណា តួនាទីរបស់ លោក Infantino ជាប្រធាន FIFA ទំនងជារឹងមាំ ពីព្រោះលោកបានជួយឲ្យ FIFA រកចំណូលបានច្រើន និងបានបែងចែកប្រាក់ចំណូលទាំងនោះទៅសហព័ន្ធជាសមាជិកទូទាំងពិភពលោក ហើយលោកក៏ទទួលបានការគាំទ្រដោយស្មោះស្ម័គ្រ ពីសមាជិកទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង សម្រាប់ការបោះឆ្នោតអាណត្តិថ្មីនៅឆ្នាំ ២០២៧៕

ប្រែសម្រួល៖ វិរបុត្រ
ប្រភព៖ nytimes
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


