កីឡា
អាជ្ញាកណ្តាលព័រទុយហ្គាល់ Joao Pinheiro ដឹកនាំការប្រកួត អាហ្សង់ទីន ប៉ះ ស្វីស ព្រឹកថ្ងៃអាទិត្យ
លោក Joao Pinheiro ជាអាជ្ញាកណ្តាលជនជាតិព័រទុយហ្គាល់ ត្រូវបានចាត់តាំងជាផ្លូវការឲ្យដឹកនាំការប្រកួតរវាង ក្រុមជម្រើសជាតិ អាហ្សង់ទីន ជាមួយ ក្រុមជម្រើសជាតិ ស្វីស នៅវគ្គ ៨ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ រវាង អាហ្សង់ទីន និង ស្វីស ត្រូវធ្វើប្រហែលជាម៉ោង ៨ ព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦ នៅកីឡដ្ឋាន Arrowhead ដែលអាចផ្ទុកអ្នកទស្សនាជាង ៧ ម៉ឺននាក់ នៅទីក្រុង Kansas City ក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក។ ការប្រកួតនេះ ត្រូវដឹកនាំដោយបុរសអាយុ ៣៨ ឆ្នាំ គឺលោក Joao Pinheiro ដែលមានសញ្ជាតិព័រទុយហ្គាល់។
នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ លោក Joao Pinheiro បានធ្វើជាអាជ្ញាកណ្តាលចំនួន ២ ប្រកួតហើយ។ លោកបានដឹកនាំការប្រកួតរវាង ស្វីស និង បូស្នៀ នៅវគ្គសន្សំពិន្ទុក្នុងពូលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៦។ ពេលនោះលោកបានចាយកាតលឿងចំនួន ៣ សន្លឹក និងពិន័យកាតក្រហម ១ សន្លឹក លើកីឡាករ Tarik Muharemovic របស់ បូស្នៀ ។

បន្ទាប់មក លោកបានដឹកនាំការប្រកួតដែលជម្រើសជាតិ កាណាដា បានឈ្នះ អាហ្វ្រិកខាងត្បូង ដោយលទ្ធផល ១-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦។ ការប្រកួតនោះលោកបានពិន័យកាតលឿនចំនួន ២ សន្លឹក។

ឥឡូវនេះឈានដល់ការប្រកួតទី៣ ដែលលោក Joao Pinheiro ត្រូវដឹកនាំនៅវគ្គ ៨ ក្រុមចុងក្រោយ រវាង អាហ្សង់ទីន និង ស្វីស ដែលនឹងក្លាយជាការប្រកួតលើកទី២របស់ ស្វីស ក្រោមការរកាត់សេចក្តីរបស់អាជ្ញាកណ្តាលជនជាតិព័រទុយហ្គាល់រូបនេះ។ បន្ថែមលើនេះ នៅមានបុរសជនជាតិព័រទុយហ្គាល់ ២ នាក់ទៀតគឺលោក Bruno Jesus និង Luciano Maia ជាអាជ្ញាកណ្តាលខ្សែបន្ទាត់ទី១ និងទី២ ព្រមទាំងបុរសជនជាតិកាណាដាលោក Drew Fischer ជាអាជ្ញាកណ្តាលទី៤៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


