Connect with us

កីឡា

ប្រដាល់​គុន​ខ្មែរ​ បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ ដើម្បី​ពង្រឹង​ជម្រើស​ជាតិ​ ខណៈសង្ឃឹម​រក​បាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១

បានផុស

នៅ

​ប្រដាល់​គុន​ខ្មែរ​ជា​ប្រភេទ​កីឡា ដែល​មាន​សក្ដានុពល​ខ្លាំង​មួយ​ ដែល​ធ្លាប់​ប្រជែង​បាន​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដោយ​អ្នក​ប្រដាល់​ឃុន ឌី​ម៉ា។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ នៅ​តែមាន​ជំនឿ​ចិត្ត​ថា គុន​ខ្មែរ​នឹង​រកបាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​បន្ត​ទៀត​ជាមិនខាន​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង​បរិបទ​នេះ សម្រាប់​ការ​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ បានសម្រេច​បង្កើត​គ​ណៈ​កម្ម​ការ​ចំពោះ​កិច្ច​មួយ ដើម្បី​ដឹកនាំ​ពង្រឹង​នូវ​ការហ្វឹកហាត់​របស់​ក្រុម​អ្នក​ប្រដាល់​ជម្រើសជាតិ​ សម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។​

លោក រាជ សុ​ផែន អគ្គលេខាធិការរង​និង​ជា​ប្រធាន​គណៈកម្មការ​ផែនការ​និង​ឃោសនា​ព័ត៌មាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច​នេះ មាន​ភារកិច្ច​តាមដាន​ការហ្វឹកហាត់​ ដើម្បី​ពង្រឹង​សមត្ថភាព​អ្នក​ប្រដាល់​ជម្រើសជាតិ​មិន​ត្រឹមតែ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២ ១​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ទៀត​ផង។​

កីឡាប្រដាល់​ជម្រើស​ជាតិ​គុន​ខ្មែរ​ មាន​ចំនួន​១៣​រូប​ក្នុង​៩​ប្រភេទ​ទម្ងន់ ដែល​ក្នុង​នោះ​មាន​អ្នក​ប្រដាល់​ភុ​ន ពិ​សិត​ ទម្ងន់​៤៥​គីឡូក្រាម​,​ កីឡាករ សៃ​នី សៃ​ណេ​ត​ ទម្ងន់​៤៨​គីឡូក្រាម​, ខាំ ខ្លា​នាង​ ទម្ងន់​៥១​គីឡូ ក្រាម។​ អ្នក​ប្រដាល់ ​រិ​ន ដា​វីដ​, កាន់ ម៉េង​ហុង និង ហ៊ឹម គឹម​រៀង ​ទម្ងន់​៥៤​គីឡូក្រាម​ដូចគ្នា។​ អ្នក​ប្រដាល់​ លី សុជាតិ ​ទម្ងន់​៥៧ គីឡូក្រាម​, ឃុន បូរ៉ា​ ទម្ងន់​៦០​គីឡូក្រាម​, អ្នក​ប្រដាល់​សោម ពិសិដ្ឋ និង ប៉ោ ភា​រិ​ទ្ធ​ ដែល​មាន​ទម្ងន់​៦៣,៥០​គីឡូក្រាម​ដូចគ្នា អ្នក​ប្រដាល់​ឡៅ ចិ​ត្រា និង លន​បញ្ញា ​ទម្ងន់​៦៧​គីឡូក្រាម​ដូចគ្នា និង អ្នក​ប្រដាល់​ឡៅ ចិ​ន្ត្រា ទម្ងន់​៧១​គីឡូក្រាម។ ចំពោះ​គ្រូ​បង្វឹក​ គឺ​លោក​ ហេង ប៊ុន​ឃីម និង​លោក​សេន ប៊ុន​ថេ​ន ។​

​សម្រាប់​៣​ប្រភេទ​ទម្ងន់ ដែល​មាន​អ្នក​ប្រដាល់​ទម្ងន់​ជាន់គ្នា​នោះ លោក​ រាជ សុ​ផែន​ បាន​ពន្យល់​ថា នឹងត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​ជា​បណ្ដើរៗ តែ​មិនមែន​ប្រកួត​តែមួយ​លើក​នឹង​ត្រូវ​បញ្ចប់​នោះទេ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ជាច្រើនលើក ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ប្រជែង​គ្នា​កាន់តែច្រើន​ទើប​សហព័ន្ធ​រក​បាន​កីឡាករ​ ដែល​មាន​គុណភាព​ពិតៗ ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​កីឡាករ​ដែល​ឈ្នះ សុខ ធី ត្រូវ​ជួប​អតីត​កីឡាករ​ប្រជែង​ខ្សែក្រវាត់​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម