ព័ត៌មានជាតិ
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
ក្រោយមរណភាពរបស់ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុសច្បង ទើបសម្ដេចតេជោ ហ៊ុន សែន ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន ពុំមានផ្ទះរស់នៅផ្ទាល់ខ្លួនឡើយ ខណៈបច្ចុប្បន្នកំពុងជួលផ្ទះគេ។

សំណេរលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ពីក្ដីអាឡោះអាល័យចំពោះការបាត់បង់បងប្រុសជាគោរពស្រលាញ់ ខណៈនៅថ្ងៃទី២ ខែមេសាស្អែកនេះ សពរបស់ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះ។ សំណេររបស់សម្ដេចតេជោ៖ «ថ្ងៃស្អែក បែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំ តាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ នៅល្ងាចស្អែក និងបញ្ចប់នៅព្រឹកខានស្អែក៣ មេសា ២០២៥»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្ដីនឹករលឹក និងអាណិតដល់ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុស និងសម្ដែងការសូមទោសចំពោះសពបងប្រុស ដែលកន្លងមក សម្ដេចមិនបានមើលថែទាំបងឱ្យបានដិតដល់។ សម្ដេចតេជោ ថា៖ «ខ្ញុំសូមទោស មកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឱ្យបានដិតដល់។ ខ្ញុំបានជួយជីវិតមនុស្សមួយនគរ តែមិនអាចជួយបងខ្លួនបាន»។
ភ្ជាប់នឹងអាឡោះអាល័យបងប្រុស សម្ដេចតេជោ ក៏បានទម្លាយឱ្យដឹងនូវរឿងគួរសង្វេគដែលសម្ដេចមិនដឹងកន្លងមក គឺកូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់រស់នៅ។ តាមសំណេរសម្ដេចតេជោ៖ «រឿងដែលធ្វើឱ្យខ្ញុំកាន់សង្វេគ គឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅកូនៗមិនបានចូលរៀនពេញលេញ។ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ (រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


