កីឡា
ចេញទៅ អាមេរិក លើកដំបូង ពេជ្រ សម្បត្តិ ប៉ះជើងខ្លាំង ធ្លាប់ជួប Rodtang
អ្នកប្រដាល់កម្ពុជារហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ ជាអ្នកលេងគុនខ្មែរម្នាក់ ក្នុងចំណោមអត្តពលិកគុនខ្មែរ៤នាក់ដែលរួមមាន ធន់ រិទ្ធី, រឿង សុភ័ណ្ឌ និងកីឡាការិនី អេ យ៉ានុត បានចេញទៅប្រកួតនៅ សហរដ្ឋអាមេរិក ដែលគ្រោងប្រកួតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

សមាសភាពគូប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជា ទាំង ៤ រូប បានប្រកាសរួចរាល់ហើយដែរ ប៉ុន្តែកីឡាករគួរឲ្យចាប់អារម្មណ៍បំផុត គឺដៃគូរបស់ ពេជ្រ សម្បត្តិ ជាកីឡាករសញ្ជាតិ ម៉ិកស៊ិក មានឈ្មោះថា Edgar Tabares។
យោងតាមប្រវត្តិត្រួសៗ ដែលដកស្រង់ចេញពីបណ្តាញសង្គម អ្នកប្រដាល់សញ្ជាតិ ម៉ិកស៊ិក រូបនេះ ធ្លាប់ឆ្លងកាត់ការប្រកួតបានចំនួន ៤២ ដង គឺ ឈ្នះ ៣២ ដង ស្មើ ១ ដង និងចាញ់ ៩ ដង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺ Edgar Tabares ធ្លាប់បានឡើងសង្វៀន ONE បានចំនួន ៣ ដង។ ក្នុងនោះ រូបគេធ្លាប់បានជួបអ្នកប្រដាល់លំដាប់លេខ១របស់ថៃ Rodtang ផងដែរ ប៉ុន្តែលទ្ធផលទាំង ៣ ដងនោះ គឺបរាជ័យទាំងអស់។

រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត គឺ Tabares ធ្លាប់បានឈ្នះខ្សែក្រវាត់ WBC ២ ដង និងខ្សែក្រវាត់ IFMA ផងដែរ។ ចំណុចពិសេសរបស់ អ្នកប្រដាល់វ័យ ២៨ ឆ្នាំរូបនេះ មានទម្ងន់ជើងទាត់ធ្ងន់ ចេញ-ចូលលឿន ហើយអាវុធដ៏គ្រោះថ្នាក់របស់គេ គឺកែងបក។
គួរដឹងថា នេះជាប្រវត្តិសាស្ត្រសម្រាប់គុនខ្មែរហើយ ដែលបានចេញទៅប្រកួតនៅ សហរដ្ឋអាមេរិក ដែលជាព្រឹត្តិការណ៍ប្រកួតគុនខ្មែរទ្រង់ទ្រាយធំ និងបានចាប់ដៃគូប្រកួតជាមួយស្ថាប័នប្រដាល់ WCK ដោយប្រើឈ្មោះ និងច្បាប់គុនខ្មែរទៀតផង៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


