ព័ត៌មានអន្ដរជាតិ
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
បាតុភូតតារាសាស្ត្រដែលគេស្គាល់ថា «ព្រះអាទិត្យរះចំពីលើក្បាល» នឹងកើតឡើងនៅក្នុងខេត្តចំនួន៧៧នៅទូទាំងប្រទេសថៃក្នុងឆ្នាំនេះ ដោយចាប់ផ្តើមនៅក្នុងស្រុក Betong ក្នុងខេត្ត Yala ចាប់ពីថ្ងៃសុក្រនេះទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៤ខែមេសានេះ។

បាតុភូតព្រះអាទិត្យរះចំពីលើក្បាលបែបនេះ នឹងធ្វើឲ្យគ្មានស្រមោល។ ជាមួយគ្នានោះ សីតុណ្ហភាពនឹងកើតឡើងខ្ពស់ជាងធម្មតា រួមជាមួយកត្តាផ្សេងទៀតដូចជាខ្យល់មូសុង ទឹកភ្លៀង និងកម្ដៅក៏មានឥទ្ធិពលលើអាកាសធាតុទាំងមូលផងដែរ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិនៃប្រទេសថៃ (NARIT)។
ការកើតឡើងដំបូងនៃបាតុភូតនេះចាប់ផ្តើមនៅថ្ងៃនេះនៅស្រុក Betong ខេត្ត Yala នៅម៉ោង១២ៈ១៩នាទី ថ្ងៃត្រង់ ហើយនឹងបញ្ចប់នៅស្រុក Mae Sai ខេត្ត Chiang Rai នៅម៉ោង ១២ៈ១៧ ថ្ងៃត្រង់ ថ្ងៃទី ២២ឧសភា។

ប្រទេសថៃជួបប្រទះព្រឹត្តិការណ៍នេះពីរដងក្នុងមួយឆ្នាំ។ ខាងក្រោមនេះជាខេត្តមួយចំនួនដែលអាចសង្កេតឃើញបាតុភូតព្រះអាទិត្យរះចំពីលើក្បាលនៅក្នុងបាតុភូតលើកទីមួយ (ពីខែមេសា-ឧសភា)៖
- Princess Sirindhorn AstroPark ខេត្ត Chiang Mai: ថ្ងៃទី១៥ ឧសភា ម៉ោង ១២:២១ ថ្ងៃត្រង់
- ខេត្ត Lampang៖ ថ្ងៃទី ១២ ឧសភា ម៉ោង ១២ៈ១៨ថ្ងៃត្រង់
- ខេត្ត Nakhon Sawan៖ ថ្ងៃទី ០៣ ខែ ឧសភា ម៉ោង ១២ៈ១៦ថ្ងៃត្រង់
- ខេត្ត Lopburi ៖ ថ្ងៃទី ៣០ ខែមេសា ម៉ោង ១២ៈ១៥ ថ្ងៃ
- ទីក្រុង Bangkok៖ ថ្ងៃទី ២៧ ខែមេសា ម៉ោង ១២ៈ១៥ ថ្ងៃត្រង់
- ខេត្តChonburi៖ ថ្ងៃទី ២៥ ខែមេសា ម៉ោង ១២:១៤ ថ្ងៃត្រង់
- កន្លែងសង្កេតតារាសាស្ត្រChalermprakhiat ខេត្ត Chachoengsao៖ ថ្ងៃទី ២៦ ខែ មេសា ម៉ោង១២:១៣ ថ្ងៃត្រង់
- កន្លែងសង្កេតតារាសាស្ត្រ Chalermprakhiat ខេត្តNakhon Ratchasima៖ ថ្ងៃទី ៣០ ខែមេសា ម៉ោង ១២:០៩ ថ្ងៃត្រង់
- ខេត្ត Ubon Ratchathani: ថ្ងៃទី ១ ខែឧសភា ម៉ោង ១១:៥៨ ព្រឹក
- កន្លែងសង្កេតតារាសាស្ត្រ Chalermprakhiat ខេត្តKhon Kaen៖ ថ្ងៃទី ៧ ឧសភា ម៉ោង ១២.០៩ ថ្ងៃត្រង់
- ខេត្ត Sakon Nakhon ៖ វេលាម៉ោង១២ថ្ងៃត្រង់
- ខេត្ត Udon Thani៖ ថ្ងៃទី ៩ ខែឧសភា ម៉ោង ១២:០៥ថ្ងៃត្រង់
- ស្រុក Mae Sai ខេត្តChiang Rai៖ ថ្ងៃទី៩ ខែឧសភា ម៉ោង ១២:១៧ ថ្ងៃត្រង់
ចំណែកបាតុភូតលើកទីពីរ ចាប់ពីខែកក្កដាដល់ខែកញ្ញា កើតនៅតាមខេត្តផ្សេងៗទៀត ក្នុងថ្ងៃនិងពេលវេលាជាក់លាក់ដូចគ្នា៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


