Connect with us

កីឡា

កីឡាករ​ដែល​ឈ្នះ សុខ ធី ត្រូវ​ជួប​អតីត​កីឡាករ​ប្រជែង​ខ្សែក្រវាត់​ម្នាក់

បានផុស

នៅ

ជើង​ខ្លាំង​មួយ​ថៃ​លំដាប់​ទី​៤​ក្នុង​ប្រភេទ​ទម្ងន់ flyweight កីឡាករ Elias “The Sniper” Mahmoudi ត្រូវ​ជួប​ជើង​ខ្លាំង​ថៃ Mongkolpetch Petchyindee Academy ដែល​ធ្លាប់​យកឈ្នះ​កីឡាករ​កម្ពុជា សុខ កាល​ខែ សីហា កន្លងទៅ ។ ជំនួប​របស់​អ្នក​ទាំងពីរ​នឹងត្រូវ​ធ្វើឡើង​នៅ​ព្រឹត្តិការណ៍ ONE: FULL BLAST III នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែ មិថុនា ខាងមុខ​ក្នុងនាម​ជា​គូ​ឯក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អាជីព​របស់ខ្លួន Mahmoudi កាន់​កំណត់ត្រា​ឈ្នះ ៣២ លើក និង​ចាញ់ ៤ លើក​ក្នុង​អាជីព​ដែល​ក្នុងនោះ​រួមទាំង​ជ័យជម្នះ​លើ​កីឡាករ​ជប៉ុន Yukinori Ogasawara និង​វីរបុរស​មួយ​ថៃ Lerdsila Phuket Top Team ផងដែរ​។ កាន់តែ​ប្រទាក់ក្រឡា​គ្នា Lerdsila នេះ​ក៏​ធ្លាប់​ឈ្នះ សុខ ធី ពីរលើក​ដែរ​កាល​ឆ្នាំ ២០១៨ កន្លងទៅ​។ ដូច្នេះ Mahmoudi គឺជា​ជើង​ខ្លាំង​មួយរូប​ដែល​មិនអាច​មើលរំលង​បាន​ដែល​បាន​ផ្ដួល​កីឡាករ​លំដាប់​ពិភពលោក​ថៃ Lerdsila​។

កីឡាករ​កូនកាត់​បារាំង​-​អាល់​ហ្សេ​រី​ចាញ់​តែម្ដង​គត់​នៅ​សង្វៀន ONE Super Series គឺ​ចាញ់​លើ​កណ្ដាប់ដៃ Petchdam “The Baby Shark” Petchyindee Academy ដោយ​ពិន្ទុ​។ ហើយ Petchdam បាន​គ្រង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight កាល​ខែ ឧសភា ឆ្នាំ ២០១៩​។

​បុរស​វ័យ ២៣ ឆ្នាំ​មកពី​ប៉ារីស មិនទាន់​អាច​ប្រកួត​ជាមួយ Petchdam នៅ​សង្វៀន ONE: FULL BLAST II ក្នុងនាម​គូ​ឯក​បានទេ ប៉ុន្តែ គេ​ចង់​ស្ដារ​កិ​ត្ត​យស​មកវិញ​ដោយ​ប្រកួត​ក្នុង​ទម្ងន់ catchweight ជាមុនសិន មុននឹង​អាចមាន​ឈ្មោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​នាពេលខាងមុខ​។

ចំណែក Mongkolpetch ដែល​យកឈ្នះ សុខ ធី យ៉ាង​តឹងតែង​នោះ​មិនទាន់​ទទួល​ចំណាត់ថ្នាក់​ទេ​នៅ​ទម្ងន់ flyweight ប៉ុន្តែ តាមរយៈ​បទពិសោធន៍​របស់ខ្លួន​ជាច្រើន និង​ការតាំង​ចិត្ត​នោះ គេ​នឹង​សង្ឃឹមថានឹង​រំកិល​ចូល​ប្រអប់​ចំណាត់ថ្នាក់ ONE ឬ ONE’s Athlete Rankings នា​ថ្ងៃ​ណាមួយ​។

​កីឡាករ​មកពី​រាជធានី​បាងកក ជា​ជើង Lumpinee Stadium Muay Thai World Champion ដែល​កាន់​កំណត់ត្រា​ឈ្នះ ១១៤ ដង ចាញ់ ៤០ ដង និង ស្មើ ២ ដង​។ ម្យ៉ាងវិញទៀត គេ​មិនទាន់​ចាញ់​ទេ​នៅ​សង្វៀន ONE Super Series ដោយ​ក្នុងនោះ​ទទួលបាន​ជ័យជម្នះ​ចំនួន ៣ លើក​នៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​។

ក្នុងករណី Mongkolpetch អាច​ផ្ដួល Mahmoudi បាន មានន័យថា កូនសិស្ស​មកពី​ក្លិប Petchyindee Academy នឹង​កើន​ជ័យជម្នះ ២-០ ទល់នឹង​កីឡាករ​កូនកាត់​បារាំង​-​អាល​ហ្សេ​រី​មិន​ខាន​។ ក្នុងជំនួប​នេះ នរណា​ក៏ដោយ​ដែល​ទទួល​ជ័យជម្នះ​នាយ​ប់​ថ្ងៃទី ១១ មិថុនា គេ​នឹង​មានឱកាស​ទៅ​ដណ្ដើម​ខ្សែក្រវាត់ មួយ​ថៃ​ពិភពលោក ONE Flyweight ពី Rodtang “The Iron Man” Jitmuangnon នៅ​ថ្ងៃមួយ​មិន​ខាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា២ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម