ព័ត៌មានអន្ដរជាតិ
អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង
ដោយសារមើលឃើញស្ថានការណ៍មិនសូវស្រួល បណ្តាអ្នកជំនាញផ្នែកសន្តិសុខរបស់ចក្រភពអង់គ្លេស បាននាំគ្នាចេញការព្រមានព្រោងព្រាតឲ្យប្រជាជនអង់គ្លេសត្រៀមខ្លួន និងរៀបចំរបស់របរសម្រាប់ការរស់រានមានជីវិតក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង ខណៈកំពុងភ័យខ្លាចថា រុស្ស៊ី អាចនឹងបើកការវាយប្រហារបំផ្លាញបំពង់បង្ហូរឧស្ម័ន បង្កជាការដាច់ចរន្តអគ្គិសនី ទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអាទិត្យទី៦ខែមេសាឆ្នាំ២០២៥។

ចាប់តាំងពីអនុវត្តគោលការណ៍បរិស្ថាន Net Zero មក, អង់គ្លេសត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើការផ្គត់ផ្គង់ថាមពលពីបរទេស ពោលគឺសឹងតែ៤០%នៃការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន គឺត្រូវនាំចូលមកពីប្រទេសន័រវែស តាមរយៈបំពង់បង្ហូរ Langeled ប្រវែង ១ ១២៦គីឡូម៉ែត្រ។
ហេតុដូចនេះហើយ ទើបអ្នកជំនាញណែនាំឲ្យពលរដ្ឋអង់គ្លេស ត្រូវត្រៀមខ្លួននិងបង្ការជាមុន ក្នុងករណីដែលលោក វ្ល៉ាឌីមៀរ ពូទីន បើកការវាយប្រហារណាមួយទាំងមិននឹកស្មានដល់ ខណៈរបស់ដែលត្រូវត្រៀមទុកមានដូចជាទឹក អាហារកំប៉ុង ថ្នាំពេទ្យ វិទ្យុ ពិល ឯកសារបញ្ជាក់អត្តសញ្ញាណ និងកាំបិត។
ការព្រមាននេះកើតឡើង បន្ទាប់ពីគេចាប់សញ្ញាឃើញថា នាវាចារកម្មរុស្ស៊ី Yantar ធ្វើដំណើរនៅក្បែរហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកដ៏សំខាន់របស់អង់គ្លេស ក្នុងសមុទ្រខាងជើង ប៉ុន្មានខែថ្មីៗនេះ។

វាក៏កើតឡើងផងដែរ បន្ទាប់ពីទីក្រុងមូស្គូ ត្រូវបានផ្សារភ្ជាប់ទៅនឹងឧប្បត្តិហេតុបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៅក្នុងសមុទ្របាល់ទិក នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យដាច់ខ្សែកាបនិងខ្ទេចបំពង់បង្ហូរប្រេង។ បំពង់បង្ហូរឧស្ម័ន Nord Stream របស់អាល្លឺម៉ង់ក៏ត្រូវបានបំផ្លាញផងដែរក្នុងឆ្នាំ២០២២។
ការព្រមាននេះទៀតសោត ធ្វើឲ្យគេនឹកឃើញដល់កាលពីចុងខែមុន នៅពេលសហភាពអឺរ៉ុប ព្រមានឲ្យពលរដ្ឋប្រមាណ ៤៥០លាននាក់របស់ខ្លួន ត្រូវទិញនិងត្រៀមរបស់របរសំខាន់ៗស្តុកទុកឲ្យហើយ សម្រាប់ការប្រើប្រាស់រយៈពេលយ៉ាងតិច៧២ម៉ោង។
នេះគឺជាការត្រៀមលក្ខណៈសម្រាប់វិបត្តិដែលអាចកើតមានដូចជាគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការវាយប្រហារតាមអ៊ីនធឺណិត និងជម្លោះយោធាជាដើម។ សម្ភារៈដែលត្រូវណែនាំឲ្យពលរដ្ឋទិញស្តុកទុកសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្នរយៈពេល៣ថ្ងៃនោះ រួមមានទឹកសុទ្ធ អាហារដែលមិនឆាប់ខូច ថ្នាំពេទ្យ ពិល ថ្ម ឆ្នាំងសាក ខោអាវរងា និងឧបករណ៍ចាំបាច់ផ្សេងៗទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
សន្តិសុខសង្គម៤ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


