កីឡា
ធន់ រិទ្ធី ប្រាប់ពីសុខភាព អាកាសធាតុក្រោយទៅដល់អាមេរិក
អ្នកលេងគុនខ្មែរ ធន់ រិទ្ធី បញ្ជាក់ពីសុខភាព និងអាកាសធាតុនៅសហរដ្ឋអាមេរិក ថានៅទីនោះត្រជាក់ ចំណែកសុខភាពវិញមិនមានបញ្ហាចោទនោះទេ។

ទិដ្ឋភាពពេលចេញទៅសហរដ្ឋអាមេរិក
ធន់ រិទ្ធី បានឲ្យដឹងពីសហរដ្ឋអាមេរិកមកថា អាកាសធាតុនៅទីនោះត្រជាក់ ចំណែកសុខភាពវិញផ្ដាសាយតិចតួច។ ចំពោះម្ហូបអាហារវិញមិនមានបញ្ហាអ្វីទេដោយសារទីនោះមានអាហារបែបខ្មែរដែរ។ ឥលូវនេះរូបគេកំពុងរវល់រឿងពិនិត្យសុខភាពដើម្បីត្រៀមសម្រាប់ការប្រកួតថ្ងៃទី១២ ខែមេសា ខាងមុខនេះ។
កូនសិស្សលោក ធន់ សុភា លើកឡើងទៀតថា មិនទាន់ដឹងពីការចំណាយពេលប៉ុន្មានថ្ងៃទើបស៉ាំអាកាសធាតុនៅទីនោះទេ។ ចំណែកការហ្វឹកហាត់ក៏មិនទាន់ចាប់ផ្ដើមនៅឡើយដែរ ព្រោះរវល់តេស្តសុភាពប៉ុន្មានថ្ងៃនេះឲ្យរួចរាល់សិនទើបនាំគ្នាហាត់។

រូបភាពហ្វេសបុក រិទ្ធី
បញ្ជាក់ដែរថា កីឡាករគុនខ្មែរ ធន់ រិទ្ធី, រឿង សុភ័ណ្ឌ, ពេជ្រ សម្បត្តិ និងកីឡាការិនី អេ យ៉ានុត បានទៅដល់សហរដ្ឋអាមេរិកហើយដើម្បីត្រៀមការប្រកួតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ប្រធានសហព័ន្ធប្រដាល់គុនខ្មែររួមទាំងក្រុមការងារបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥៕

រូបភាពផេកលោក ពេជ្រ សុផាន់
អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


