កីឡា
សុខ ធី មកខ្មែរវិញជិត២ឆ្នាំទទួលជោគជ័យ ឈ្នះពាន ខ្សែក្រវាត់ ប៉ុន្តែនៅរឿងមួយនេះ…
អ្នកប្រដាល់មកពីជាយដែន សុខ ធី បានឲ្យដឹងពីការវិលមកកាន់កម្ពុជាវិញរយៈពេលជិត ២ឆ្នាំមកនេះទទួលបានជោគជ័យលើសពីការរំពឹងទុកការឈ្នះពានរង្វាន់ ខ្សែក្រវាត់ ប្រាក់រង្វាន់ ប៉ុន្តែមិនទាន់សម្រេចបំណងធំចង់មានផ្ទះមួយនៅភ្នំពេញជូនប្រពន្ធ។

សុខ ធី និងគ្រួសារ
កីឡាករ សុខ ធី បានឲ្យដឹងថា រយៈពេលជិត ២ឆ្នាំមកនេះរូបគេទទួលបានភាពជោគជ័យច្រើនទាំងប្រជាប្រិយភាពពីអ្នកគាំទ្រ និងជីវភាពរស់នៅប្រចាំថ្ងៃ។ ពោលគិតមកដល់ពេលនេះរូបគេឈ្នះពានរង្វាន់ ១គ្រឿង និងខ្សែក្រវាត់ ២ខ្សែ ប៉ុន្តែមិនបូកខ្សែក្រវាត់ពីមុន។
អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះបន្ថែមទៀតថា ប្រជាប្រិយភាពមានអ្នកគាំទ្រច្រើនដែលស្រឡាញ់ចូលចិត្តមិនថាប្រកួតនៅទីណានោះឡើយតែងតែមានអ្នកមកស្វាគមន៍ និងជជែកសុំថតរូបជាមួយ។

សុខ ធី ពេលកំពុងហាត់
ងាកមកជីវភាពប្រចាំថ្ងៃវិញ សុខ ធី ទទួលបានប្រាក់កម្រៃក៏ច្រើនគួរសមពីការប្រកួតលើសង្វៀន។ បើមួយខែវាយ ២ដងអាចរកបានចន្លោះ ៣,០០០ ទៅ ៤,០០០ដុល្លារ។ បើគិតពីថវិកាដែលភរិយាសន្សំមកបានខ្ទង់ម៉ឺនដុល្លារផងដែរ។ ដូច្នេះហើយការរស់នៅប្រចាំថ្ងៃគឺសមរម្យមិនជួបបញ្ហាខ្វះខាតនោះឡើយ។

កូនប្រុស សុខ ធី
សុខ ធី បានបន្តថា សមិទ្ធផលផ្សេងៗខាងលើនេះក៏មិនទាន់ជាជោគជ័យខ្លាំងនោះដែរ។ បំណងធំរបស់ខ្លួនមួយទៀតនោះគឺចង់បានផ្ទះមួយនៅរាជធានីភ្នំពេញជូនប្រពន្ធ។ កីឡាករនិយាយថា ៖«ពេលខ្ញុំរត់ហាត់តាមផ្លូវ ប្រពន្ធខ្ញុំជិះតាមពីក្រោយហើយពេលឃើញផ្ទះលក់គឺគាត់ចង់បាន និងឲ្យខ្ញុំខលសួរគេរហូត»។

សុខ ធី និងកូនប្រុស
សុខ ធី ប្រមាណពីរឆ្នាំមកនេះបានវិលមករស់នៅកម្ពុជាវិញ និងបានចូលហ្វឹកហាត់ជាមួយក្លឹបប្រដាល់ KKIF។ បច្ចុប្បន្ននេះរូបគេមានតម្លៃខ្លួនក្នុងមួយប្រកួតបានចន្លោះ ១,៥០០-២,០០០ដុល្លារ។ ថ្មីៗនេះរូបគេទើបទិញរថយន្ត ១គ្រឿងផងដែរ។ រូបគេជាជើងខ្លាំងមួយរូបប្រចាំទម្ងន់ ៦០គីឡូក្រាមនៅកម្ពុជា។ អ្នកលេងគុនខ្មែររូបនេះកំពុងរស់នៅជាមួយភរិយា និងកូន២នាក់ ក្នុងខុនដូមួយកន្លែងដែលផ្ដល់ដោយលោក ស្រី ចាន់ថន៕



រូបភាពលើហ្វេសបុក សុខ ធី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


