Connect with us

សន្តិសុខសង្គម

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទះឈើលើថ្មក្រោមចំនួន០៣ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ ស្ទើរទាំងស្រុង ដោយសារកើតចេញពីការឆ្លងចរន្តអគ្គិសនី ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០២ នឹង ៣០នាទីរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ  ក្បែរវត្តគល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា គេបាន ឮសម្លេងផ្ទុះដូចគេបាញ់កាំជ្រួញចេញពីផ្ទះកើតហេតុ ក៏ស្រាប់តែមួយសន្ទុះក្រោយមក មានការស្រែកឆោរឡោរចេញពីផ្ទះក្បែរនោះ ផ្អើលពលរដ្ឋរត់មកមើល ប្រទះឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្អោសន្ធៅបាត់ទៅហើយ។

ភ្លាមៗ ប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ជួយចុះមកអន្តរាគមន៍ ដើម្បីការពារកុំឱ្យរាលដាល ដល់ផ្ទះក្បែរនោះដែលភាគច្រើនសុទ្ធតែជាផ្ទះឈើ ។ 

អគ្គិភ័យនេះដែរ បានលេបត្របាក់ផ្ទះពលរដ្ឋអស់ចំនួន០៣ខ្នងស្ទើរទាំងស្រុង  រួមទាំងសម្ភារៈមានខោអាវភ្ញៀវយកមកបោកអ៊ុតមួយចំនួន ៥០កំប្លេ។ ក្នុងនោះផងដែរបានប្រើប្រាស់រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យចំនួន ០២គ្រឿង រួមមានរថយន្តជំនួយស្រាបៀរកម្ពុជា០១គ្រឿង, រថយន្តសាលាខណ្ឌច្បារអំពៅ ០១គ្រឿង នឹង រថយន្តរបស់ បុរីប៉េងហួត ០២គ្រឿង បាញ់ឱ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១២ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព៩ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម