កីឡា
លោក ហែម គីរី៖ កីឡាករ-កីឡាការិនីហែលទឹក បន្តហ្វឹកហាត់ជាមួយគ្រូ ប្រសើរជាងហាត់តាមផ្ទះ
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បានមានប្រសាសន៍ថា ក្រោយក្រសួងអប់រំ យុវជន និងកីឡាផ្អាកការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្ដោះអាសន្នការឆ្លងមេរោគCOVID-19 ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា លោកបានឲ្យកីឡាករ-កីឡាការិនីហ្វឹកហាត់ដដែល ក្រោមការការពារ និងប្រុងប្រយ័ត្នខ្ពស់ ដោយឲ្យហាត់នៅកន្លែងណាមានទីលានហាត់ត្រឹមត្រូវ។

លោកបានបន្តថា ពួកយើងធ្វើការហ្វឹក ហាត់រាល់ពេលជាមួយលោកគ្រូ នៅលើគោក ដោយកីឡាករ-កីឡាការិនី មិនបានចុះហាត់ក្នុងទឹកឡើយ ហើយជាធម្មតាកីឡាករ-កីឡាការិនីហែលទឹកកន្លងមកបានខិតខំស្តារឡើងវិញ និងកំពុងមានការឈានឡើង ហើយឥឡូវត្រូវផ្អាកទៀត ប្រ សិនបើការសម្រាករយៈពេលខ្លីនោះ យើងក៏អាចស្តារដែរ។


លោកអគ្គលេខាធិការបន្ថែមទៀតថា ចំណែកកីឡាករ-កីឡាការិនីហែលទឹកមួយ ចំនួនដែលមកពីខេត្ត បន្តស្នាក់នៅក្នុងពហុកីឡដ្ឋានជាតិប្រកបដោយ ការប្រុងប្រយ័ត្នខ្ពស់ដែរ មិនអនុញ្ញាតឲ្យចេញក្រៅឡើយ និងមានឱកាសហ្វឹកហាត់ ក្នុងទឹកព្រមទាំងមានលោកគ្រូបង្វឹកគ្រប់គ្រង។ យើងមិនចង់ឲ្យអត្តពលិកទាំងនោះ ហាត់តាមផ្ទះ ព្រោះសកម្មភាពហាត់តាមផ្ទះគាត់ធ្វើមិនបានគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវហាត់ជាមួយគ្រូ ដើម្បីរក្សាកម្លាំងពួកគាត់ឲ្យប្រសើរជាជាងហាត់តាមផ្ទះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ ត្រូវលើកទៅខែធ្នូវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


