ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​លើក​ទី​១ ឆ្នាំ​២០២០ ត្រូវ​លើក​ទៅ​ខែ​ធ្នូ​វិញ​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​លើក​ទី​១ ឆ្នាំ​២០២០ ត្រូវ​លើក​ទៅ​ខែ​ធ្នូ​វិញ​

Published

on

​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា​ លោក​ ហង់ ​ជួន ណា​រ៉ុ​ន ​បានសម្រេច​លើក​ពេល​នៃ​ការប្រកួត​កីឡា​ជាតិ ​សម្រាប់​សាលា​កម្រិត​បឋមសិក្សា​ទៅ​ខែ​ធ្នូ​វិញ បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣​វិច្ឆិកា​មក​នោះ។​

​តាម​ការ​គ្រោងទុក​ព្រឹត្តិការណ៍​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២០​ទៅ​២៩​វិច្ឆិកា​ តែ​បន្ទាប់ពី​ព្រឹត្តិការណ៍​រាល់​សកម្មភាព​ជួបជុំ​នានា​ ត្រូវ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន និង គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រក្សា​គម្លាត​សុវត្ថិភាព​រវាង​គ្នា​នឹង​គ្នា​ឲ្យ​បាន​ល្អ។​ នៅ​ថ្ងៃ​ទី​១៣​វិច្ឆិកា​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចុះ​ហត្ថ លេខា​ផ្ញើ​ទៅ​ប្រធាន​មន្ទីរអប់រំ​យុវជន និង កីឡា​គ្រប់​រាជធានីខេត្ត​ទូទាំង​ប្រទេស​ថា​ ការប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់​ជាតិ​ទូ​ទាំង​ប្រទេស នឹង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​វិញ ។​

​នេះ​ជាការ​ពន្យារពេល​លើក​ទី​២​ហើយ​សម្រាប់​ព្រឹត្តិការណ៍​នេះ ដោយសារតែ​ការរំខាន​នៃ​មេរោគ​កូ​វីដ ១៩ ដែល​តាម​កាល​វិភា​គប្រ​កួត​គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ មីនា​ដល់​ថ្ងៃទី​៣​ខែមេសា​២០២០ ។​

លោក ដួង មាស​ចំរើន​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​សិស្ស​និស្សិត បាន​ប្រាប់​ឲ្យ​ដឹងថា កីឡា​ចំនួន​៨ ប្រភេទ​នឹង​ដាក់​ឲ្យ​ប្រកួត​នោះ មាន​ប្រភេទ​កីឡាបាល់ទះ ប្រភេទ បាល់បោះ បាល់ ទាត់ អត្តពលកម្ម វាយ​សី វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ​WT(World Taekwondo) និង​តេ​ក្វាន់​ដូ​ITF(International Taek wondo Federation)​។ ​ទីលាន​ចំនួន​៤​ ក្នុង​នោះ​មាន​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​វិទ្យាល័យ​ច្បារអំពៅ និង​វិទ្យាល័យ​បឹង​កេងកង ៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​NOCC​រៀបចំ​កម្មវិធី​កីឡា​ដើម្បី​ទាំងអស់គ្នា​ក្រោម​ប្រធានបទ “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុន​”​នៅ​ខេត្តកំពង់ធំ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ2 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ2 hours ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ2 hours ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services