កីឡា
ឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាខិតខំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំប្រតិ បត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដូច្នេះចាំបាច់ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានភាពប្រាកដនិយម និងការទទួល ខុសត្រូវខ្ពស់បំផុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររៀបចំលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២- ២០ ២៣និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games- ASEAN Para Games ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនាបញ្ជាក់ថា សន្និបាតបូកសរុប និងសិក្ខាសាលានាពេលនេះ ពិតជាសក្ខីកម្មបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងការខ្វះខាតនូវដំណើរការយន្ដការការងាររបស់ CAMSOC សម្រាប់ពង្រឹងការអនុវត្តការងារបន្ដទៀត។ ទិសដៅ ឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការ រៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសន្និបាតថ្ងៃនេះ រួមគ្នាលើកបញ្ហាប្រឈម ការងារសេសសល់មកពិភាក្សា និងដោះស្រាយឲ្យស៊ី ជម្រៅគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា។

សម្តេច លើកឡើងទៀតថា សន្និបាត និងសិក្ខា សាលាថ្ងៃនេះ គ្រប់ភាគីពាក់ព័ន្ធនឹងស្វែងរកគន្លឹះការងារសំខាន់ៗបន្ថែមទៀត ដែលជាធាតុចូលដ៏មានសារៈសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការជាតិ CAMSOC ។ ដូច្នេះទិសដៅឆ្នាំ២០២២ ជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើង ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានភាពប្រាកដនិយម ទទួលខុស ត្រូវខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខរាជរដ្ឋាភិបាល និងចំពោះមុខសហព័ន្ធក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍» ។

សម្ដេចពិជ័យសេនាទៀ បាញ់ ក៏បានសំណូម ពរឲ្យថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន អង្គការកីឡា និងសហព័ន្ធកីឡាជាតិ ដែលចូលរួមសន្និបាត និងសិក្ខាសាលានេះ ត្រូវផ្ដោតការយក ចិត្តទុកដាក់ និងយកបទពិសោធន៍ល្អៗ ធ្វើការផ្លាស់ប្ដូរឲ្យបានផុសផុលបំផុត ដើម្បីប្រមូលនូវធាតុចូលសំខាន់ពីគ្រប់ជំនាញពាក់ព័ន្ធមកសម្រួលផែនការការងារ និងការអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


