កីឡា
គ្រូជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា លើកឡើងពីចំណុចដែលគួរកែប្រែ ដើម្បីឲ្យកាន់តែអាជីព
កាលពីពេលថ្មីៗនេះ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship 2022) នៅប្រទេសថៃ ជាមួយលទ្ធផលពុំគាប់ប្រសើរ។
កម្ពុជា រកបាន១ពិន្ទុពីការប្រកួត ៣ដងក្នុងពូល A ពោល គឺប្រកួតបើកឆាកចាញ់ ម៉ាឡេស៊ី ៧-៦ ប្រកួតទី២ ចាញ់ម្ចាស់ផ្ទះថៃ ១៦-០ បន្ទាប់មកស្មើជាមួយ ព្រុយណេ ២-២ និងចុងក្រោយចាញ់ឥណ្ឌូនេស៊ី ១១-២។ ជុំវិញលទ្ធផលនេះ លោក ចេត ច័ន្ទរចនា ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ក៏បានបង្ហើបពីមេរៀនដែលទទួលបាន ក៏ដូចជាចំណុចខ្សោយដែលនាំឲ្យធ្វើពុំសូវបានល្អផងដែរ។

លោក ចេត ច័ន្ទរចនា បានឲ្យដឹងថា៖ «ការចូលរួម AFF Futsal នេះ យើងអាចនិយាយបានថា យើងបានមេរៀនក្រាស់ក្រែលដែលទាក់ទងនឹងហ្វូតសាល យើងដឹងថាយើងនៅខ្វះខាតច្រើនចំនុចដែលយើងគួរបំពញបន្ថែមដើម្បីយើងទៅលេងជាមួយគេវិញ ការខ្វះខាតរបស់យើងវាមានទាក់ទងនឹងកម្លាំង មានន័យថា Fitness មាន Power Speed មាន Work Team ហើយនឹងបុគ្គលទៀត។ វាមានច្រើនចំនុចទៀត នេះបើយើងនិយាយថាដើម្បីយើងបំពេញឲ្យយើងទៅលេងជាមួយគេកើតទាល់តែយើងបំពេញច្រើនចំនុច ហើយយើងទាមទារពេលវេលាទៀត»។
លោក ចេត ច័ន្ទរចនា បានបន្តទៀតថា៖ «សម្រាប់ការមកវិញនេះខ្ញុំបានគិតទុកហើយៗ យើងត្រូវមានការអភិវឌ្ឍវិស័យហ្វូតសាលនៅប្រទេសកម្ពុជាយើង យើងត្រូវផ្លាស់ប្ដូរច្រើនណាស់ យើងត្រូវផ្លាស់ប្ដូរទាំងបុគ្គល ហើយកម្រិតរបស់យើង យើងនិយាយថាយើងពាក់កណ្ដាលអាជីពទៅលេងជាមួយអាជីពវាខុសគ្នា សាកស្រមៃវាដូចតារាងធំអ្នកអាជីព និងអ្នកពាក់កណ្ដាលអាជីពលេងជាមួយគ្នាអ៊ីចឹង ហើយបំពេញទៅលើលីគហ្វុតសាលយើង ជារឿងសំខាន់បំផុត អ៊ីចឹងទាល់តែយើងអាភិវឌ្ឍន៍លីគហ្វូតសាល ខ្ញុំឃើញមហាជនមួយចំនួនគាត់បានបកស្រាយ ឬក៏មានការស្ថាបនាគឺចូលរួមច្រើន បើកន្លែងខ្លះយើងអភិវឌ្ឍន៍មិនទាន់ដល់ យើងគួរតែដឹងកន្លែងណាដែលយើងត្រូវបំពេញទៅលើបុគ្គលផ្ទាល់ នៃកីឡាកររបស់ជម្រើសជាតិ»។

គ្រូបង្វឹករបស់ក្លិបដោនថោនស្បតនៃពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជាដដែលរូបនេះបាននិយាយពីចំណុចដែលគួរកែប្រែបាល់ទាត់ក្នុងសាលកម្ពុជា ដោយពឹងផ្អែកលើច្រើនចំណុច ខណៈចំណុចនីមួយៗសុទ្ធតែជាធាតុផ្សំដែលអាចរួមចំណែកឲ្យបាល់ទាត់ក្នុងសាលកម្ពុជា កាន់តែដើរទៅមុខ។
«មុននឹងស្ថាបនាក្រុមមួយឲ្យទៅជាអាជីពមានន័យថាវាទាក់ទងនឹងលីគ លីគហ្វូតសាលយើង ហើយដើម្បីបង្កើតលីគហ្វូតសាលឲ្យទៅជាអាជីពបានទាល់តែមានប្រាក់ចំណូលទៅលើកីឡាករ ទៅលើក្លិបមាន sponsor ទៅលើក្លិប ហើយនឹងទស្សនិកជនដែលអាចមើល ហើយនឹងត្រូវការទីលានស្ដង់ដាដែលយើងត្រូវលេង វានៅច្រើនកម្រិត តែឥលូវយើងកំពុងតែចង់កែម្ដងបន្តិចទាក់ទងនឹងចំនុចហ្នឹង ហើយបើយើងចង់លេងជាមួយគេហើយយើងនៅមានកម្រិតយើងគួរតែអភិវឌ្ឍនបុគ្គល ដូចជាកីឡាករជម្រើសជាតិឲ្យដូចកីឡាករអាជីពដើម្បីគាត់ត្រៀមលេងជាមួយគេបាន»។ នេះ គឺជាការបញ្ជាក់របស់លោក ចេត ច័ន្ទរចនា។
គួរបញ្ជាក់ថា បាល់ទាត់ក្នុងសាលកម្ពុជា ទើបតែចាប់ផ្ដើមមានសកម្មភាពផុសផុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៧ ខណៈនៅឆ្នាំ២០១៨ បានត្រឡប់ចូលរួមការប្រកួតលើឆាកអន្តរជាតិក្នុងពានរង្វាន់ដដែលខាងលើ។ បាល់ទាត់ក្នុងសាល ក៏ស្ថិតនៅក្នុងមុខព្រួញទាំង ១២របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ដែលបានដាក់ចេញក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហព័ន្ធ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


