កីឡា
ល្ងាចនេះក្រុមហ្វូតសាលកម្ពុជាប៉ះក្រុមខ្លាំងអ៊ីរ៉ាក់ ក្នុងពាន AFC Futsal Cup 2024
ក្រុមបាល់ទាត់ហ្វូតសាលកម្ពុជាត្រូវប៉ះអ៉ីរ៉ាក់ ក្នុងព្រឹត្តិការណ៏ពានរង្វាន់ AFC Futsal Asian Cup 2024 វេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។
នេះជាការប្រកួតលើកទី២ក្នុងពូល G របស់ក្រុមកម្ពុជា ក្រោយការប្រកួតទី១ចាញ់អ៊ូបេគីស្ថាន ដោយលទ្ធផល ៦-១។ ស្របពេល អ៉ីរ៉ាក់ បានយកឈ្នះលើក្រុមអាស៊ាន ម៉ាឡេស៊ី ដោយលទ្ធផល ២-១។ ការប្រកួតជាមួយគ្នានេះ អ៊ូបេគីស្ថាន ប៉៉ះ ម៉ាឡេស៊ី។
ក្នុងព្រឹត្តិការណ៍ហ្វូតសាលអាស៊ីនេះ កាលពីឆ្នាំ២០០៤ ក្រុមកម្ពុជាបានបង្ហាញខ្លួននៅវគ្គសន្សំពិន្ទុក្នុងពូលជាលើកដំបូង ដោយឆ្លងកាត់ការប្រកួត៤លើក ឈ្នះ១ និងចាញ់៣។

អ៉ីរ៉ាក់នឹងកាន់តែធ្វើឲ្យកម្ពុជាធ្វើការងារធ្ងន់ ដោយសារពួកគេមានបទពិសោធច្រើនក្នុងការប្រកួត AFC Futsal Asian Cup។ កំណត់ត្រាល្អបំផុតកាលពីឆ្នាំ២០១៨ អ៉ីរ៉ាក់ ទទួលចំណាត់ថ្នាក់លេង៤ ក្រោយចាញ់អ៊ូបេគីស្ថានក្នុងបាល់ពិន័យ១១ម៉ែត្រដោយលទ្ធផល ១-២ ក្រោយស្មើគ្នា ៤-៤។

តារាងពិន្ទុក្នុងពូល G
-អ៊ូបេគីស្ថាន ឈរលេខ១ មាន៣ពិន្ទុ
-អ៉ីរ៉ាក់ ឈរលេខ២ មាន៣ពិន្ទុ
-ម៉ាឡេស៊ី ឈរលេខ៣ មាន០ពិន្ទុ
-កម្ពុជា ឈរលេខ៤ មាន០ពិន្ទុ
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


