កីឡា
ក្រុមបាល់ទាត់កម្ពុជាខកចិត្តក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន៥ឆ្នាំ២០២៣
ក្រុមបាល់ទាត់កម្ពុជាជម្រើសជាតិទទួលបានលទ្ធផលមិនល្អប្រសើរទេសម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំ២០២៣ ក្រោយពីក្រុមធំបានធ្លាក់ក្នុងវគ្គជម្រុះដំបូង ជើងឯកពិភពលោកឆ្នាំ២០២៦ ហើយទាំងក្រុម U23 និងក្រុមហ្វូតសាល ក៏សុទ្ធតែធ្វើមិនបានល្អ។
ក្រុមហ្វូតសាលកម្ពុជា

ពានរង្វាន់ AFC Futsal Asian Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលរហូតដល់ពេលនេះ១៧លើកហើយ។ ក្រុមហ្វូតសាលកម្ពុជាចូលរួម៦លើក។ កំណត់ត្រាល្អបំផុតរបស់ក្រុមហ្វូតសាលកម្ពុជាគឺឆ្លងផុតចូលទៅវគ្គចែកពូលក្នុងពានរង្វាន់ AFC Futsal Asian Cup កាលពីឆ្នាំ២០០៤។ ចាប់តាំងពីឆ្នាំ២០០៤ ក្រុមហ្វូតសាលកម្ពុជានៅតែមិនអាចឆ្លងផុតវគ្កជម្រុះដំបូងឡើយ។ ដោយឡែកក្នុងពានង្វាន់ AFC Futsal Asian Cup ឆ្នាំ២០២៤ ក្រុមហ្វូតសាលកម្ពុជាក៏បន្តធ្លាក់ក្នុងវគ្គជម្រុះដំបូង ក្រោយឆ្លងកាត់៣ប្រកួត។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជម្រុះជើងឯកពិភពលោក
ក្រុមបាល់ទាត់ជម្រើសជាតិបាល់ទាត់កម្ពុជា បានធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះបឋមក្នុងពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) ក្រោយចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងការប្រកួតជើងទី២ ដោយលទ្ធផល ០-១ នៅទឹកដីប៉ាគីស្ថាន។ បរាជ័យវគ្គជម្រុះបឋមនេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៥ ខណៈកម្ពុជាធ្លាប់បានឡើងជុំទី២ពីរលើកជាប់គ្នាគឺជម្រុះជើងឯកពិភពលោកឆ្នាំ០១៨ និង២០២២។

U23 កម្ពុជា ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ កម្ពុជាស្ថិតនៅពូល A រកបាន៤ពិន្ទុពីការឈ្នះទីម័រខាងកើត ៤-០, ស្មើហ្វីលីពីន ១-១, ចាញ់ឥណ្ឌូណេស៊ី ១-២ និងចាញ់មីយ៉ាន់ម៉ា ០-១។
U23 កម្ពុជា ក្នុងពានរង្វាន់ AFF U23 Championship 2023
ក្នុងពានរង្វាន់ AFF U23 Championship នៅប្រទេសថៃ ក្រុមយុវជនកម្ពុជាធ្វើមិនបានល្អដែរ ដោយធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល។ ក្រុមកម្ពុជាស្ថិតក្នុងពូលA រួមមានក្រុមម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និង ប្រុយណេ។ ឆ្លងកាត់ការប្រកួត៣លើកកម្ពុជា ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុឈរលេខ២ក្នុងពូល។

U23 កម្ពុជា ក្នុងវគ្គជម្រុះ AFC U23 Asian Cup 2024
ពានរង្វាន់ AFC U-23 Asian Cup 2024 វគ្គជម្រុះ ក្រុមយុវជនកម្ពុជាធ្វើមិនបានល្អទៀត ក្រោយធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល។ ក្រុមកម្ពុជាស្ថិតក្នុងពូលJ ជាមួយម្ចាស់ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត, លីបង់ និងម៉ុងហ្គោលី។ ក្រោយឆ្លងកាត់ការប្រកួត៣លើក កម្ពុជា ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ ឈរលេខ២ក្នុងពូល៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ