កីឡា
ក្លិបតំណាងកម្ពុជា កំពុងត្រៀមខ្លួនប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន នៅថៃ
ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger 2021) ដែលឈ្មោះដើម ឌឺប្លូរវើរីស (The Blue Warriors) ក្រោមមកបានប្រកាសផ្លាស់ប្តូរឈ្មោះជាផ្លូវការទៅជា ដោនថោនស្បត (Down Town Sport) វិញនោះ នឹងត្រៀមតំណាងកម្ពុជា ប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) នៅថៃ។

ពានរង្វាន់នេះ គ្រោងនឹងចាប់ផ្ដើមនៅខែកញ្ញា ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តនគររាជសីមា ដោយមានក្រុមចំនួន ៧ចូលរួម។
ក្រុមទាំង៧នោះរួមមាន Hongyen Thakam របស់ថៃ, Sahako FC របស់វៀតណាម, Mac Selangor របស់ម៉ាឡេស៊ី, MS ABDB របស់ព្រុយណេ, Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី និង Ramelau FC របស់ទីម័រខាងកើត។ ដោយឡែកក្រុមរបស់ប្រទេសមីយ៉ាន់ម៉ា, ឡាវ, សិង្ហបុរី និងហ្វីលីពីន មិនមានតំណាងចូលរួមឡើយ។
គួររំលឹកថា ដោនថោនស្បត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ២០១៩ ពេលនោះបញ្ចប់ទៅដោយឈរនៅលេខ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់បាល់ទាត់ក្លិបហ្វូតសាលកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីចូលរួមលើកដំបូង នៅឆ្នាំ២០១៨ (កាលនោះ ក្លិបកំចាយមារ តំណាងកម្ពុជា)។

ដោនថោន ពេលនោះស្ថិតនៅពូល B ជាមួយ MIU របស់មីយ៉ាន់ម៉ា និង Melaka United របស់ម៉ាឡេស៊ី ជាលទ្ធផលប្រកួតដំបូងបានឈ្នះ Melaka United ៥-៤ ប្រកួតទី២ បានចាញ់ MIU ៩-៣ តែក៏នៅបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួប PTT Chonburi Bluewave របស់ថៃ ប៉ុន្តែចាញ់ធ្ងន់ដៃ ១៧-០ រួចក៏ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជួប MIU ជាថ្មី បន្តចាញ់ ៩-៥ បានត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់។
សូមបញ្ជាក់ថា ក្រុមចុងក្រោយដែលតំណាងកម្ពុជា ក្នុងពាននេះ គឺក្រុមមហាហង្ស ប្រកួតក្នុងឆ្នាំ២០២១ ក្រោយវិបត្តកូវីដ-១៩ បានធូរស្រាល៕ អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


