កីឡា
ដោនថោន វាយបកយកឈ្នះក្រុមព្រុយណេ បន្ទាប់ពីត្រូវបានគេនាំមុខមុនដល់ទៅ ២ដង
ក្រុមតំណាងកម្ពុជា ដោនថោនស្ពត បានទទួលជ័យជម្នះប្រកួតដំបូងប្រចាំពូល A លើក្រុមរបស់ព្រុយណេ ក្នុងពានរង្វាន់ក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា នៅប្រទេសថៃ។
ដោនថោន បានយកឈ្នះលើកក្រុមរបស់ព្រុយណេ Pewira FC ដោយលទ្ធផល ៤-៨។ ខណៈក្នុងការប្រកួត ដោនថោន ត្រូវបានក្រុម Pewira FC នាំមុខមុនជារឿយៗ ដល់ទៅ២ដង ពោលគឺនៅនាទី១១ Pewira FC ទាត់ចូលមុនរួចក៏ដោនថោន តាមស្មើនៅនាទី១៨ ខណៈនៅនាទី១៩ ដោនថោន ទាត់នាំមុខ ប៉ុន្តែនៅនាទី២០ Pewira FC តាមស្មើវិញម្ដង រួចក៏នាំមុខជាថ្មីនៅនាទី២១ ប៉ុន្តែយ៉ាងណាមិញនៅនាទី២២ ដោនថោន ក៏តាមបានស្មើជាថ្មី ៣-៣។

ចូលដល់នាទីផ្សេងពីនេះដោនថោន ចាប់ផ្ដើមរកគ្រាប់បាល់បន្ថែមគ្រាប់ទី៤ នៅនាទី២៧ រួចថែមគ្រាប់ទី៥ នៅនាទី២៩ គ្រាប់ទី៦ នៅនាទី៣០ មុនពេលដែលក្រុម Pewira FC តាមពីក្រោយបានគ្រាប់ទី៤ របស់គេនៅនាទី៣៥ ខណៈ ២គ្រាប់ចុងក្រោយដោនថោន រកបានក្នុងនាទីជាមួយគ្នា ៤០ទាំងពីរគ្រាប់ ដើម្បីរក្សាលទ្ធផល ៤-៨ ដល់ចប់ការប្រកួតជាផ្លូវការ។
ជ័យជម្នះនេះធ្វើឱ្យដោនថោន ឡើងមកឈរលេខ៣ ក្នុងតារាង មាន ៣ពិន្ទុ ខណៈប្រកួតបន្ទាប់ និងជាប្រកួតចុងក្រោយរបស់ ដោនថោនស្ពត គឺត្រូវជួបក្រុមម្ចាស់ផ្ទះថៃ Hongyen Thakam នៅថ្ងៃទី០៦ សីហា ស្អែកនេះ នាវេលាម៉ោង ៥:០០នាទីល្ងាច៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


