Connect with us

កីឡា

ថ្ងៃនេះកម្ពុជា ឈ្នះមេដាយសរុប ៧គ្រឿងបន្ថែម ទាំងមាស ប្រាក់ និងសំរឹទ្ធ

បានផុស

នៅ

អត្ត​ព​លិ​ក​កម្ពុជា បន្ត​រក​មេដាយមាស បាន ៧​គ្រឿង​បន្ថែមទៀត នៅ​ថ្ងៃទី​២១ ខែឧសភា នេះ ក្នុងនោះ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម រកបាន​មេដាយមាស ១​បន្ថែម និង​កីឡា ១​ប្រភេទ​ថ្មី​រក​មេដាយ​ជូន​កម្ពុជា ផងដែរ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។

មេដាយមាស​ទី​៨ រកបាន​ដោយ​កីឡាករ ជិន ពិសិដ្ឋ និង​កីឡាករ ម៉េ​ត សុភ​ត្ត្រា លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម វិញ្ញាសា​សម្ដែង​ជា​ក្រុម ការពារ​ខ្លួន​កាំបិត​ធំ​បុរស ២​នាក់​(Pair Machetes form) ដោយ​រកបាន ២៦៩​ពិន្ទុ ដាច់​ម្ចាស់ផ្ទះ​វៀតណាម ដែល​រកបាន​ត្រឹម ២៦៤​ពិន្ទុ​។ ដោយឡែក​កីឡាករ ទិន ឌិន ទទួលបាន​មេដាយសំរិទ្ធ ក្រោយ​ចាញ់​កីឡាករ​វៀតណាម ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើ​វិញ្ញាសា​ប្រយុទ្ធ​បុរស ៥៥​គីឡូក្រាម​។ គ្រា​ដែល​មេដាយ​សំរឹទ្ធ​មួយទៀត រកបាន​ដោយ​កីឡាករ សៀន ចាន់​ហួត លើ​វិញ្ញាសា មេគុណ​ដំបង ឯកត្តជន​បុរស ដោយ​ទទួលបាន​ពិន្ទុ ២៥៩ ក្រោម​ម្ចាស់​មេដាយប្រាក់ មី​យ៉ាន់​ម៉ា (២៦៤) និង​ម្ចាស់​មេដាយមាស ឡាវ (២៦៨)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​ម្ពុ​ជា បានឈ្នះ​មេដាយ​ចំនួន ២​គ្រឿង (​ប្រាក់​១ សំរឹទ្ធ​១) រួមមាន កីឡាករ ហាស់ សុខ​ហ៊​, ត្រ​ន ប៊ុនធឿន និង​កីឡាការិនី ម៉ូ ស្រី​ពៅ ទទួលបាន​មេដាយប្រាក់ លើ​វិញ្ញាសា Mixed Trio​។ ខណៈ​កីឡាករ ជឿន ចាន់​បុរី ទទួលបាន​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា Aerobic Gymnastics ឯកត្តជន​។

កីឡាបាល់ទះ វិញ​ក៏​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ដូចគ្នា ក្រោយ​ប្រកួត​ឈ្នះ​ម្ចាស់​មេដាយមាស ៨​សម័យកាល​ស៊ី​ហ្គេម (​ថៃ​) ៣​សិត​ទល់​២ នៅ​វគ្គ​ដណ្ដើម​មេដាយ​សំរឹទ្ធ​។ នេះ​ក៏​ជា​ឈ្នះ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​។

ចុងក្រោយ​គឺ​កីឡាប្រដាល់​គុន​ខ្មែរ រកបាន​មេដាយ​សំរឹទ្ធ​១ ដោយ​កីឡាការិនី ទួន ស្រី​ពី​ន ក្រោយ​ប្រកួត​ចាញ់​កីឡាការិនី​ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើ​ប្រភេទ​ទំងន់ ៦០​គីឡូក្រាម​។

ដូច្នេះ​គិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា​នេះ កម្ពុជា ឈ្នះ​មេដាយ​សរុប ៥៧ គ្រឿង ក្នុងនោះ​មាស ៨​គ្រឿង ប្រាក់ ១០​គ្រឿង និង​សំរឹទ្ធ ៣៩​គ្រឿង (​ក្នុងនោះ ១០​គ្រឿង​ពុំទាន់​ធ្វើ​ពិធី​បំពាក់​ជា​ផ្លូវការ​)​។

មេដាយមាស ៨​គ្រឿង មាន​លើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​វ៉ូ​វី​ណា​ម​, កីឡា​តេ​ក្វាន់​ដូ WT និង​កីឡា​ចំបាប់​។ ចំពោះ​មេដាយប្រាក់ ១០​គ្រឿង លើ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​តេ​ក្វាន់​ដូ WT, កីឡា​វ៉ូ​វី​ណា​ម​, កីឡា​ចំបាប់ និង​កីឡា​កាយសម្ព័ន្ធ​។ មេដាយ​សំរឹទ្ធ ៣៩​គ្រឿង មាន​នៅលើ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប្រណាំងទូក​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​ជឺ​ជី​តស៊ូ​, កីឡា​វូ​ស៊ូ​, កីឡា​តេ​ក្វាន់​ដូ WT, កីឡា​វ៉ូ​វី​ណា​ម​, កីឡា​ចំបាប់​, កីឡា​កា​រ៉ា​តេ​, កីឡា​ប្រដាល់សកល​, កីឡា​យូ​ដូ​, ប្រដាល់​គុន​ខ្មែរ​, បាល់ទះ និង​កីឡា​កាយសម្ព័ន្ធ​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម