កីឡា
កូនប្រុសម្ចាស់ក្លិបបឹងកេត ជាប់ជម្រើសជាតិ U-16 កម្ពុជា ជាលើកដំបូង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំ ២៨ នាក់ជាផ្លូវការ ដើម្បីត្រៀមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ានអាយុក្រោម ១៦ ឆ្នាំ (AFF U-16 Championship) នៅដើមខែកក្កដាខាងមុខ។

បញ្ជីឈ្មោះកីឡាករ ២៨ នាក់ ចុងក្រោយជាផ្លូវការ មកពីក្លិបតែ ២ ប៉ុណ្ណោះនៅលីគកំពូលកម្ពុជា និងលីគទី ២។ ពោលគឺមកពីសាលាបាល់ទាត់ជាតិបាទី ចំនួន ២៦ នាក់ និង ២ នាក់មកពីក្លិបវិសាខា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ កូនប្រុសច្បងម្ចាស់ក្លិបបឹងកេត លោកស្រី ពុធ ធីតា គឺកីឡាករវ័យក្មេង វ៉ាស៊ុណាន់ កៈសិដេដ ហៅ Dome ក៏មានឈ្មោះក្នុងបញ្ជីផងដែរ ដ្បិតរូបគេបានហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីតាំងពីឆ្នាំ២០២១។
ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ ឆ្នាំ (AFF U-16 Championship) គ្រោងធ្វើពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ១២ នៅខែសីហា ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ ឆ្នាំ ស្ថិតនៅពូល C ជាមួយ ម៉ាឡេស៊ី, អូស្ត្រាលី និងមីយ៉ាន់ម៉ា៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


