កីឡា
U-17 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ២៣ នាក់ ផ្លូវការត្រៀមចេញទៅអូស្ត្រាលីថ្ងៃស្អែក
កីឡាករយុវជនអាយុក្រោម ១៧ ឆ្នាំ ២៣ នាក់ ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC U-17 Asian Cup) វគ្គជម្រុះ នៅខែតុលានេះ។

យុវជនចំនួន ២៣ នាក់នោះមានមកពីក្លិបចំនួន ៥ ត្រូវបានកោះហៅចូលរួមមាន៖
យុវជនសាលាបាទី ១៩ នាក់ សួន មករា, អ៊ិត សូនី, ទាំ មករា, អុក ដេវីន, សឿន ផានិត, ទុំ សុផាត, សុន ថាវីស៊ីវ, សុខ ស៊ីណេ, ញ៉ង ពន្លក, ប៊ន ម៉ៅ, ខឿន គៀងវិរៈបុត្រ, សុង រ៉ានុត, ស៊ូន មេងហុង, ទ្រី ស៊ីណារិន្ទ, នឿម សូនិក, វ៉ារ ដេវីត, រុន ចុងមីង, បេង សុវន និង រូ ស៊ីធន់។ ដោយឡែកក្លិបវិសាខា មាន ២ នាក់ សឹង សំបរូររិទ្ធី, សាង សុវណ្ណារ៉ា។ បឹងកេត មាន ១ នាក់ ស្រ៊េន មិនា និងភ្នំពេញក្រោន ១ នាក់ ទេព ចន្ទប្រុសពេជ្រ។

បច្ចុប្បន្ននេះយុវជនទាំង ២៣ នាក់ កំពុងបន្តហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី មុននឹងត្រៀមចាកចេញទៅប្រទេសអូស្ត្រាលី នារសៀលថ្ងៃអាទិត្យ ទី ០២ ស្អែកនេះ។
សូមបញ្ជាក់ថាពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ នៅខែតុលា ឆ្នាំ ២០២២ U-17 កម្ពុជា នឹងចូលរួមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup) នៅប្រទេសអូស្ត្រាលី។ កម្ពុជា ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះទឹកដីកណ្ដាល អូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង។

ឈុតនេះភាគច្រើនជាយុវជនដែលបានប្រកួតពានយុវជនអាស៊ីអាគ្នេយ៍ កាលពីខែសីហាកន្លងទៅ ដែលពេលនោះធ្វើបានល្អផងដែរ តាមរយៈការយកឈ្នះ U-16 អូស្ត្រាលី ៤-២ ដែលបន្តរួមពូលជាមួយគ្នាដល់ពានរង្វាន់ថ្មីមួយទៀតនេះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


